(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដឹកនាំសមាជិក​របស់ខ្លួនទៅចូលរួមក្នុងកម្មវិធីប្រជុំសមាគមជាតិអចនវត្ថុអាមេរិក ដើម្បីស្វែងយល់ និងរៀនសូត្របន្ថែមទៀតលើវិស័យនេះ​ ក្នុងការ​ជំរុញឲ្យកម្ពុជា​កាន់តែ​អភិវឌ្ឍន៍ល្អឡើងៗ។

លោក វ៉ាន់ ចាន់ថន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានថ្លែងឲ្យដឹងថា នេះជាលើកទី២ហើយដែលសមាគម​បានចូលរួមប្រជុំសមាគមជាតិអចលនវត្ថុអាមេរិក ដែលសមាគមនេះជាសមាគមដែលធំជាងគេលើពិភពលោក ដែលមានអាយុ​កាល១០៨ ឆ្នាំមកហើយ​ ដោយមានសមាជិកទូទាំងពិភពលោក ចំនួន១,៥០០,០០០នាក់ មកពី៦៦ប្រទេស។

លោកបានបន្ដទៀតថា ការអញ្ជើញចូលរួមនេះក្នុងគោលដៅ ដើម្បីរៀនសូត្រពីបណ្ដាប្រទេសផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឲ្យ​​​​វិស័យ​ដីធ្លីក្នុងប្រទេសកម្ពុជាដំណើរការបានល្អ និងការពារផលប្រយោជន៍ទាំងអ្នកលក់ និងអ្នកទិញ និងការពារផលប្រយោជន៍ដល់ភ្នាក់​ងារ​អចលនវត្ថុផងដែរ។ មួយវិញទៀត ក៏មានការចុះហត្ថលេខាព្រមព្រៀងទ្វេភាពគីពាក់ព័ន្ធ និងការៀនសូត្រទៀតផង។

លោក គីម ហ៊ាង ប្រធានសមាគមបានថ្លែងឲ្យដឹងដែរថា «គោលដៅដែលសំខាន់ជាងគេក្នុងដំណើរកិច្ចប្រជុំនេះគឺដើម្បីលើកទង់ជាតិ​កម្ពុជាក្នុងចំណោមប្រទេសចំនួន៦៩ និងមានមនុស្សចូលរួមជិត៣ម៉ឺននាក់។ កាលពី១០-២០ឆ្នាំមុននៅបរទេសគ្មានអ្នកណាបាន
ស្គាល់ពីប្រទេសកម្ពុជានោះឡើយ ប៉ុន្ដែបច្ចុប្បន្ននេះក្នុងចំណោមប្រទេសប្រមាណជាង៦០ មាន៥០ភាគរយ បានស្គាល់ប្រទេស​កម្ពុជា​ ឯប្រទេសខ្លះទៀតមិនបានស្គាល់កម្ពុជាឡើយ»

លោកឧកញ៉ា អៀង សុផល សមាជិករបស់សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា នៅពេលដែលទៅចូលរួម​ក្នុងកិច្ចប្រជុំនេះកម្ពុជានឹងបានរៀនសូត្របន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីយកចំណែកមួយចំនួនប្ដូរក្នុងវិស័យនេះនៅកម្ពុជា​ធ្វើយ៉ាងណាជំរុញ និងលើកស្ទួវិស័យនេះឲ្យកាន់តែរីកចំរើន។

លោកបានបន្ដទៀថា «សម្រាប់ខ្ញុំខ្ញុំគិតថាការទៅចូលរួមកិច្ចប្រជុំនេះគឺល្អបំផុត មួយវិញទៀតការចូលរួមជាក្រុមបែបនេះគឺល្អ​ព្រោះ​​យើង​អាចផ្លាស់ប្ដូរទំនាក់ទំនង ដោះដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ហើយខ្ញុំសង្ឃឹមថាពេលត្រលប់មកវិញកម្ពុជាអាចយក​ចំណុចល្អដើម្បីមកអភិវឌ្ឍន៍វិស័យដីធ្លីនេះឲ្យកាន់តែរីកចំរើនទ្វេឡើង»