(ភ្នំពេញ)៖ រយៈពេល២៥ឆ្នាំមកហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផាបើកទទួលពិនិត្យ ព្យាបាលជំងឺនៅកម្ពុជា ដោយការទទួលព្យាបាលជំងឺដំបូងបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៩២។

យោងតាមលិខិតប្រកាសព័ត៌មានមួយ ដែលបង្ហោះលើ Facebook ឈ្មោះ Dr.Beat Richner បានបញ្ជាក់ថា នៅរយៈពេល២៥ឆ្នាំមកនេះ (ថ្ងៃទី០២ ខែវិច្ឆិកា ១៩៩២-ថ្ងៃទី០២ ខែវិច្ឆិកា ២០១៧) កុមារមានជំងឺ និងស្ត្រីមានផ្ទៃពោះចំនួន១៦,៨២២,២២៥ករណី ត្រូវបានពិនិត្យ ព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ធ្ងរចំនួន១,៨៥៣,៥១០នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ស្ត្រីមានផ្ទៃពោះចំនួន២៤៥,៥៩១នាក់ បានសម្រាលកូននៅក្នុងមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវ័រ្មនទី៧ (គន្ធបុប្ផាទី៣)។

សេចក្តីប្រកាសដដែលបានលើកឡើងទៀតថា «រយៈពេល២៥ឆ្នាំកន្លងទៅ មូលនិធិគន្ធបុប្ផា បានចំណាយថវិកាអស់៦៣២លានដុល្លារអាមេរិក។ ទោះជាយ៉ាងហ្នឹងក៏ត្រូវបានគេកត់ត្រាទុកជាសកលថា មន្ទីរពេទ្យយើងមានប្រសិទ្ធភាពព្យាបាលជាសះស្បើយខ្ពស់ល្អលើសគេ ធៀបទៅនឹងការចំណាយ»

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖