(ភ្នំពេញ)៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបង្ហាញនូវតារាងកំណត់កាលបរិច្ឆេទ ជុំទី៤ ឆ្នាំ២០១៧ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត តាមខេត្ត ដែលមានចំនួន១២ខេត្ត។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត ជុំទី៤ ឆ្នាំ២០១៧នេះ នឹងដំណើការនៅក្នុងខេត្ត រួមមាន៖

* នៅខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា
* ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា
* ខេត្តតាកែវ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា
* ខេត្តឧត្ដរមានជ័យ និងខេត្តកំពត ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ
* ខេត្តស្ទឹងត្រែង និងខេត្តកែប ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ
* ខេត្តមណ្ឌលគិរី និងខេត្តកោះកុង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ
* ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ
* ខេត្តស្វាយវៀង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែធ្នូ

ខាងក្រោមនេះ ជាតារាងកំណត់កាលបរិច្ឆេទ ជុំទី៤ ឆ្នាំ២០១៧ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័ត តាមខេត្ត៖