(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពង់នៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថដែលជា មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ព្រមទាំងនាយទាហានជាច្រើនរូបផងដែរ៕