(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមពង្រាយធុងសំរាមចំនួន១ពាន់ធុង នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅតាមសួនច្បារធារណៈ ដែលស្ថិតនៅក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សួនច្បារដែលស្ថិតក្នុងតំបន់គោលដៅមានចំនួន១៤សួន ដែលរួមមាន៖
ទី១៖ សួនមាត់ទន្លេ ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ ចំនួន២៣០ធុង, ទី២៖ សួនមុខព្រះបរមរាជវាំង ចំនួន៥០ធុង, ទី៣៖ សួនរូបសំណាក់តាក្រមង៉ុយ ចំនួន២០ធុង, ទី៤៖ សួនសម្តេច ហ៊ុន សែន ចំនួន១០០ធុង, ទី៥៖ សួនមុខវត្តបុទុមវតី ចំនួន២០០ធុង, ទី៦៖ សួនចន្លោះពីនាគបាញ់ទឹកដល់រង្វង់មួលរួប៥សម្តេចព្រះសង្ឃរាជ ជួន ណាត ចំនួន២០ធុង, ទី៧៖ សួនវិមានឯករាជ្យ ចំនួន៧០ធុង, ទី៨៖ សួនមុខវត្តលង្ការ ចំនួន១៥ធុង, ទី៩៖ សួនជុំវិញវត្តភ្នំ ចំនួន៥០ធុង, ទី១០៖ សួនរង្វង់មូលកាំភ្លើងគួចកាណុង និងមុខវិទ្យាល័យវត្តភ្នំ ចំនួន២០ធុង
ទី១១៖ សួនរង្វង់មូលព្រំបាយ័ន ចំនួន០៥ធុង, ទី១២៖ សួនមិត្តភាពកម្ពុជា-ថៃ ចំនួន២០ធុង, ទី១៣៖ ផ្លូវថ្មើរជើងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ចំនួន៣០ធុង, និងទី១៤៖ សួនមុខក្រសួងបរិស្ថានថ្មី ចំនួន២០ធុង

ធុងសំរាមនៅសល់១៥០ធុង នឹងត្រូវដាក់ពង្រាយនៅក្នុងសូនច្បារណាដែលត្រូវការធុងបន្ថែមនៅពេលក្រោយ៕