(ភ្នំពេញ)៖ នៅក្នុងអាជីវកម្មមួយ ត្រូវមានរចនាសម្ព័ន្ធច្រើនផ្នែក ដូចជា ម្ចាស់អាជីវកម្ម នាយកប្រតិបត្តិ ផ្នែកផលិតកម្ម ផ្នែកពត៌មានវិទ្យា ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ជាដើម ដើម្បីដំណើរការនៃអាជីវកម្មរបស់ខ្លួន។

ក្នុងចំណោមផ្នែកខាងលើ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុជាផ្នែកមូយដែលសំខាន់ជាងគេដែលបណ្តាក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានធនាគារធំៗមិនអាចខ្វះបាន និងជាដៃគូរប្រឹក្សាយោបល់ ដ៏មានសក្កដានុពល ទៅឲ្យម្ចាស់អាជីវកម្មដើម្បី ឲ្យអាជីវកម្មដំណើរការទៅយ៉ាងរលូន ។យ៉ាងណាមិញ បើក្រឡេកមើលទៅតាមគេហទំព័រស្វែងរកការងារនានា តម្រូវការទីផ្សារការងារបច្ចុប្បន្ន ដែលខ្ពស់ជាងគេ គឺផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ហេតុនេះហើយតម្រូវអោយបេក្ខជនគ្រប់រូបត្រូវមានសមត្ថភាព ចំណេះ និងជំនាញច្បាស់លាស់ទៅលើផ្នែកនេះ ដើម្បីអាចឲ្យខ្លួនឯង អាចមានសមត្ថភាពបម្រើការ និងប្រកួតប្រជែងបាន នៅតាមបណ្ដាក្រុមហ៊ុនស្ថាប័នទាំងអស់នោះ។

CamEd Business School មានកម្មវិធីបណ្ដុះបណ្ដាលកម្រិតថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល០៤ឆ្នាំ ដែលនិស្សិតអាចទទួលបានសញ្ញាបត្រពីរ ក្នុងពេលសិក្សាតែមួយ។ កម្មវិធីសិក្សាបរិញ្ញាបត្រនេះ ផ្ដោតការបង្រៀន ជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ហើយក៏មានបញ្ចូលទៅលើការសិក្សាទៅលើសញ្ញាបត្រជំនាញបច្ចេកទេសផ្នែកគណនេយ្យអន្តរជាតិ ហៅកាត់ថា CAT ដោយមានការទទួលស្គាល់ ដោយសមាគមគណនេយ្យករពិភពលោក ACCA មានទីតាំងនៅប្រទេសអង់គ្លេស។ កម្មវិធីសិក្សានេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ទៅលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្ដង់ដារគណនេយ្យអន្តរជាតិ IFRS និងបញ្ហាផ្សេងៗក្នុងការដោះស្រាយកំហុសឆ្គងគណនេយ្យ។

មួយវិញទៀត ស្តង់ដាគណនេយ្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់ដោយ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមាន ឯកឧត្តម បណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន។ បណ្តារក្រុមហ៊ុនទាំងអស់ត្រូវប្រើប្រាស់ស្តង់ដារមួយក្នុងចំណោមស្តង់ដារគណនេយ្យពីរដូចខាងក្រោមនេះ៖
*CIFRS (ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិកម្ពុជា)
*CIFRS for SMEs (ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិកម្ពុជាសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម)។

លើសពីនេះទៅទៀត ទោះបីជាការបង្រៀនផ្ដោតទៅលើជំនាញបីសំខាន់ក៏ពិតមែន ប៉ុន្តែក្នុងកម្មវិធីសិក្សានោះគឺគ្របដណ្ដប់ទៅដោយមុខវិជ្ជាសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងពាណិជ្ជកម្ម។
សម្រាប់លោកអ្នកដែលចង់បើកអាជីវកម្ម ឬក្រុមហ៊ុន ដែលមានដូចជា ការសិក្សាពីទីផ្សារ ម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍ពន្ធដារកម្ពុជា និងបរិយាកាសអាជីវកម្មអន្តរជាតិជាដើម។ល។ CamEd Business School បានយកចិត្តទុកដាក់ជាចម្បងនោះគឺ ការទទួលស្គាល់គុណភាពអប់រំ គុណវុឌ្ឍិនៃសាស្ត្រាចារ្យ និងសេវាកម្មការងារ សម្រាប់និស្សិត។ និស្សិតនៅវិទ្យាស្ថាន CamEd Business School ត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ពីសំណាក់និយោជក ដោយសារតែជំនាញឯកទេសគណនេយ្យដ៏ប៉ិនប្រសព្វ និងការប្រកាន់ភ្ជាក់នូវវិន័យ ក៏ដូចជាកម្រិតភាសាអង់គ្លេសបែបស្ដង់ដារអន្តរជាតិ។

ទទួលចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រ ចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដាក់ពាក្យសិក្សាតាមរយៈគេហទំព័រ www.cam-ed.com។ សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអាគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២/០២៣ ៩៨៦ ៥២៣/០២៣ ៩៨៦ ៩៦០/០២៣ ៩៨៦ ៩៦១ ៕