(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ​ក្នុងនាមជាប្រធានស្ថាបនិក «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» (Asian Cultural Council – ACC) ​បានជួប​លោកស្រី Irina BOKOVA អគ្គនាយក UNESCO ដើម្បីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» និង UNESCO។

លោកស្រី Irina BOKOVA បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ដ្រី ដោយ​លោកស្រី​យល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» សំខាន់ណាស់តំណាងឲ្យប្រជាពលរដ្ឋអាស៊ី ចំនួនជាង​៤ពាន់លាននាក់។

នៅខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី Irina BOKOVA នឹងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងផ្ញើមកឧបនាយករដ្ឋមន្ដ្រី ពិនិត្យ​ដើម្បីចុះហត្ថលេខា។

សូមជម្រាបថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» នេះ សំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រធានស្ថាបនិក ដោយប្រទេសកម្ពុជា មានវប្បធម៌ដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក តំណាងដោយប្រាសាទបូរាណដ៏ល្អប្រណិតរាប់ពាន់ ដែលពុំអាចប្រៀបធៀបបាន៕