(ភ្នំពេញ)៖ លោកស្រី អូន សុវណ្ណ ប៉ា សុជាតិវង្ស អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង លោក ពេជ្រ កែវមុនី ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ទៅដល់ ប្រជាពលរដ្ឋក្រីក្រចំនួន ១៤០ គ្រួសារ រស់នៅក្នុងវត្តដំបូកខ្ពស់ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់១ និងបឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋក្រីក្រចំនួន១៤០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន សម្ភារៈមួយចំនួន ដូចជា អង្ករ២០គីឡូក្រាម, មី១កេស, ទឺកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ២ដប, ទឹក្រូច២កំប៉ុង, ត្រីខ៥កំប៉ុង, ទឹកដោះគោ៣កំប៉ុង រួមនឹងសម្ភារៈមួយផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។

ក្រោយទទួលបានអំណោយមនុស្សធម៌នោះ ប្រជាពលរដ្ឋតំណាងឲ្យប្រជាពលរដ្ឋ១៤០គ្រួសារ បានថ្លែងអំណរគុណដល់ លោក ពេជ្រ កែវមុនី និងលោកស្រី អូន សុវណ្ណ ប៉ាសុជាតិវង្ស ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយពួកគាត់ ក្នុងគ្រាក្រីក្រនេះ ដើម្បីជួយសម្រូលដល់ជីវភាពរស់នៅប្រចាំថ្ងៃបានថែមមួយកំរិតទៀត៕