(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី អគ្គលេខាធិការងអាជ្ញាធរជាតិអាវុធគីមី និងជាប្រធានក្រុមការងារ ចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល និងលោកស្រី បុត្រាបុត្រី ព្រមទាំងក្រុមការងាររួមទាំង បងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានធ្វើអង្គកឋិនទានសាមគ្គី និងប្រគេនស៊ីម៉ង់ចំនួន១០តោន និងបច្ច័យជាង១២លានរៀល ដល់វត្តព្រែកពក ស្ថិតក្នុងភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលតែងតែនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស ក៏ដូចបងប្អូននៅឃុំថ្នាធ្នង់នេះផងដែរ ហើយសម្តេចទាំងពីរ បានគិតគូរពីសុខទុក របស់ប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺធ្វើយ៉ាងណាដើម្បីឲ្យជីវភាពរស់នៅ របស់ពលរដ្ឋបានធូធារ និងសមរម្យ។

លោកឧត្តមសេនីយ៍ បានសំដែងនូវការកោតសរសើរ ដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នា ធ្វើឲ្យអង្គកឋិនទាននេះ ដំណើរការទៅប្រកបជោគជ័យ និងទទួលបានមិគ្ទផលកុសល្យបុណ្យបានគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី បានបញ្ជាក់ថា ដោយសារកត្តាមានសុខសន្តិភាពនេះហើយ ទើបប្រទេសជាតិយើងមានឱកាសបានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី និងលោកស្រី បានប្រគេនបច្ច័យដល់ព្រះសង្ឃ៥អង្គ ក្នុងមួយអង្គបច្ច័យ២០ម៉ឺនរៀល និងគ្រឿងរន្ដាប់កឋិន គ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕