(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់ទី១ នៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានសម្រេចបន្តទទួលនិស្សិតឲ្យចូលសិក្សាវគ្គទី២ សម្រាប់ឆ្នាំសិក្សាថ្មី​២០១៧-២០១៨​នេះ។

ការសម្រេចនេះត្រូវបានធ្វើ​ឡើងដើម្បីឆ្លើយតបនឹង​សំណូមពរ និងបំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលខកខានមិនបានចុះឈ្មោះចូលរៀនក្នុងវគ្គទី១ ដែលបានចាប់ផ្តើមចូលរៀនកាលពីដើមខែតុលា។

លោកសាស្រ្តាបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានលើកឡើងថា ការជ្រើសរើសនិស្សិតឲ្យចូលរៀនវគ្គទី២នេះ បានផ្តល់ឱកាសដល់សិស្សបាក់ឌុប ដែលមិនទាន់បានសម្រេចចិត្តជ្រើសរើស សាកលវិទ្យាល័យណាមួយ ដើម្បីទទួលយកនូវការអប់រំប្រកបដោយគុណភាពបំផុត នៅក្នុងប្រទេស​ជំនួសឲ្យពួកគាត់ទៅសិក្សា នៅសហរដ្ឋអាមេរិក។​

AUPP ជាសាកលវិទ្យាល័យទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យនិស្សិត​ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រ មកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញ AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅ សហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

ដូច្នេះ​សម្រាប់សិស្សានុសិស្ស ដែលទើប្រឡងបាក់ឌុប ហើយមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ដែល​ខ្លួនចង់សិក្សា អាចមកទំនាក់ទំនងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វគ្គសិក្សាថ្មីនេះ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕