(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ បានចេញសេចក្តីអំពាវនាវមួយ បង្គាប់ឱ្យម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបកម្សាន្ត ខារ៉ាអូខេ និងឌីស្កូទាំងអស់នៅក្នុងប្រទេសកម្ពុជា យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ដើម្បីបង្ការកុំឱ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន។ នេះបើតាមសេចក្តីអំពាវនាវ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។

តាមរយៈសេចក្តីអំពាវនាវនេះ លេខាធិការដ្ឋាន នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន បានព្រមានថា ក្នុងករណីបណ្តែងបណ្តោយឱ្យ កើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ម្ចាស់ទីតាំងនឹងប្រឈមចំពោះការអនុវត្តច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន» ដូចមានចែងនៅក្នុងលិខិតអំពាវនាវខាងក្រោមនេះ៖