(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) ប៉ះក្រុមភ្ញៀវ U19 ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ផ្តើមហើយ ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U19 Championship 2018។

នេះជា១ប្រកួតចុងក្រោយ មុនបិទបញ្ចប់វគ្គសន្សំពិន្ទុនៃពូល G ក្រោយពេល U19 ចិន បានយកឈ្នះ U19 មីយ៉ាន់ម៉ា ដោយលទ្ធផល ១-០ នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានអូឡាំពិកដូចគ្នា ដើម្បីបន្តឈរនៅកំពូលតារាងជាប់ ដោយមាន៩ពិន្ទុពេញ បន្ទាប់ពីឈ្នះទាំង៣ប្រកួតនោះ។

ប្រវត្តិជួបគ្នា៣ដងនាពេលកន្លងមក U19 កម្ពុជាមិនដែលចាញ់ U19 ហ្វីលីពីន សូម្បីតែស្មើឡើយ ពោលគឺឈ្នះក្នុងលទ្ធ ផល ១-០ ៤-១ និង ៥-៣ ចុះយប់នេះវិញ យ៉ាងណាដែរ?