(កំពត)៖​ ក្រុមហ៊ុនផលិតស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏អស្ចារ្យបំផុត នៅរមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត នៅ​​ថ្ងៃ​ទី​២៨ ខែ​​តុលា​ ឆ្នាំ​២០១៧ ដើម្បីប្រមូលថវិកាបរិច្ចាគជូន​មន្ទីរ​ពេទ្យគន្ធបុប្ផា​​។​

ព្រឹត្តិការណ៍នេះ មាន​ការ​ចូលរួម​​​ពី​​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិយ៉ា​ង​ច្រើន​កុះ​ករ​ ដោយមាន​​ការ​សម្តែងសិល្បៈ​ចម្រុះពីកំពូល​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ មក​ផលិតកម្មចំនួន៣​ និងអន្តរជាតិសរុប​ជាង៣០នាក់ រួម​មាន​៖ សិល្បករ​មក​ពី​ផលិត​កម្មរស្មី​ហង្សមាស មានកញ្ញា ឱក សុគន្ធកញ្ញា​ កញ្ញា ពេជ្រ សោភា លោក​ G-Devith កញ្ញា​ រ៉េត ស៊ូហ្សាណា និងលោក​​ Step, ផលិតកម្មសាន់ដេ មានលោក ​ខាន់ ជេមន៍​ សិល្បករ​ Original Song ក្រុម​ Small World Small Band ក្រុម​ Mustache និង​លោក​ P-Sand​។​ ជាមួយ​គ្នានេះ ​ក្រុម​បាល់​ទាត់​ក្រសួង​​ការពារ​​ជាតិ​ ​នឹ​ង​ចូលរួមសម្តែង​ក្នុងព្រឹត្តិការណ៍​ប្រគំតន្ត្រីដ៏​អស្ចារ្យ​នេះផងដែរ។

តំណាង​ស្រា​បៀរ GANZBERG លោក​ Brune ​បាន​ឲ្យ​ដឹង​ថា​ ជា​មួយ​ព្រឹត្តិការ​តន្ត្រីសប្បុរសធម៌ដ៏ធំបំផុត​​ ក៏មាន​ព្រឹត្ដិការណ៍ធំៗ​​ជាច្រើន ​ដូច​ជា​ ការ​បោះ​ជម្រុំ​ខ្នាត​ធំ ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ​និងប្រណាំងកង់លើក​ទី​៤​ ក៏ដូច​ជា​​ការ​ប្រគំ​តន្ត្រី EDM ​ដ៏អស្ចារ្យ DJ អន្តរជាតិ។​

​រាល់​ថវិកា​​ទាំ​ង​អស់ ​ដែល​បាន​មក​ពីការ​ចុះ​ឈ្មោះ​ចូលរួម​រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ​និងប្រណាំងកង់ នឹង​បរិច្ចាគ​ជូន​​មន្ទីរ​ពេទ្យគន្ធបុប្ផា ដែលនេះ​ជា​​​សកម្ម​ភាព​សម្បុរស​ធម៌មួយ​ថ្មី​ទៀត​ បន្ថែម​លើ​សកម្ម​ភាពសម្បុរសធ​ម៌ផ្សេងៗ​ជា​ច្រើន​​ទៀត​ ដែល​​ក្រុម​ហ៊ុន​ស្រាបៀរ GANZBERG​ បានធ្វើ​​កន្លង​មក​។

លោក​ថ្លែង​ទៀត​ថា ក្រៅ​ពី​ការ​ប្រគំ​តន្ត្រីសម្បុរសធ​ម៌ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន​នឹង​រៀបចំព្រឹត្ដិការណ៍​​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​បែប​នេះ​ទៀត ​នៅ​ក្នុង​ឱកាស​ពិសេស​ ដូច​ជា​ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីត សំពះ និងអក​អំបុក​ ពិធី​បុណ្យ​ចូល​ឆ្នាំ​សាកល​ ចូល​ឆ្នាំខ្មែរ​ និង​ព្រឹត្ដិការណ៍​បុណ្យ​ជាតិធំៗ​ច្រើន​ទៀត​​ ដើម្បី​​ចែក​រំលែក​ភាព​សប្បាយ​រីករាយ​ និង​ចែក​រំលែក​រសជាតិ​ថ្មី​​ ឆ្ងាញ់​​​លើស​ពី​ធម្មតា​របស់​ស្រាបៀរ​ GANZBERG ជា​មួយ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ទូរទាំង​ប្រទេស​។

ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​របស់​ស្រាបៀរ​ GANZBERG នេះ​ ក៏​មាន​ការ​ចាប់​រង្វាន់​ម៉ូតូ Yamaha FZ មួយ​គ្រឿង និង​ទូរទស្សន៍ ១​គ្រឿង ព្រម​ទាំង​រង្វាន់​កិត្តិយស​ជា​ស្រាបៀរ​ដល់​អតិថិជន និង​មាន​ការ​ជួប​ជុំ​ដ៏​ធំអស្ចារ្យ​ ជា​មួយ​​អតិថិ​ជនស្រា​បៀរ GANZBERG​ ទូទាំង​ប្រទេស ​ដែល​​ត្រូវ​រង្វាន់​រថយន្ត ម៉ូតូ​​​ផង​ដែរ។

ស្រាបៀរ GANZBERG​ ឈ្ងុយ​រស​ជាតិ​អាល្លឺម៉ង​ ឆ្ងាញ់​លើស​ពី​ស្រាបៀរ​ធម្មតា​!​ ពិសារ​ដោយការ​ទទួល​​ខុស​ត្រូវ​៕