(ភ្នំពេញ)៖ មានករណីចែកចាយបន្ដគ្នាជាច្រើន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយមើលទៅរយៈវីដេអូនោះ បង្ហាញឲ្យឃើញថា យុវជនម្នាក់ ត្រូវមន្ដ្រីនគរបាលចរាចរណ៍ ចាប់ផាក់ពិន័យ ប៉ុន្ដែបែរជាបញ្ចេញចរិកឈ្លើយកោងកាច រហូតលើជើងធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បីឌឺដាក់នគរបាលថែមទៀតផង។

តាមរយៈវីដេអូនោះ ម៉ូតូរបស់យុវជនដែលមានចរិកឈ្លើយ​ មិនមានដាក់កញ្ចក់ មិនមានស្លាកលេខ និងមិនពាក់មួកសុវត្ថិភាពនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា នៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏មិនបានបញ្ជាក់ពីតាំងកើតហេតុនោះដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម Facebook បានស្នើដល់​ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយវែកមុខយុវជនរូបនេះ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់៕