(ភ្នំពេញ)៖ ​HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បាននាំមកជូននូវស្មាតហ្វូនស៊េរីថ្មី គឺNokia 8 ដែលជាទូរសព្ទ័មានមុខងារ និងសមត្ថភាពខ្ពស់ រួមផ្សំនឹងរូបរាងរចនាឡើង យ៉ាងស្រស់ស្អាតពោរពេញដោយ ភាពច្នៃប្រឌិតសម្រាប់អ្នកចូលចិត្ត លេងបណ្តាញសង្គម។ Nokia 8 គឺជាស្មាតហ្វូន បំពាក់នូវមុខងារ ៣យ៉ាង មុនគេបង្អស់លើពិភពលោក ក្នុងនោះរួមមានការសហការ ជាលើកដំបូងជាមួយ ក្រុមហ៊ុន ZEISS ក្នុងការផលិតកញ្ចក់កាមេរ៉ាអុបទិក ដែលល្អដាច់គេ។ ជាមួយនឹងប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំងសំបកអាលុយមីញ៉ូមដ៏ទាន់សម័យ ទាំងអស់នេះ ធ្វើឲ្យ Nokia 8 ក្លាយជាទូរសព្ទ័នាំមុខគេ ក្នុងចំណោមស៊េរីទូរសព្ទ័ Nokia ទាំងអស់ ដែលបានផលិតឡើង។

លើសពី Selfie គឺ #Bothie ​Nokia 8 បាននាំមកនូវបច្ចេកវិទ្យាថត វីដេអូ Dual-Sight មុនគេបង្អស់ ដែលអាចឲ្យអ្នកប្រើប្រាស់ ​Live ផ្ទាល់រាល់សកម្មភាពជាក់ស្ដែង ចូលក្នុងបណ្ដាញសង្គមនានា ដូចជា Facebook និងYouTube ផងដែរ។ បច្ចេកវិទ្យា Dual-Sight អាចឲ្យអ្នកប្រើប្រាស់ ផ្ដិតយករូបភាព ឬ វីដេអូ បានពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ក្នុងពេលតែមួយ ដោយសកម្មភាពទាំងពីរនោះ នឹងចេញជាផ្ទាំងរូបភាពពីរផ្គុំចូលគ្នា នៅលើកញ្ចក់អេក្រង់ដ៏ល្អប្រណីត។ ជាមួយនិងការចុចប៊ូតុង​តែម្តង​ ទូរសព្ទ័ Nokia 8 ដែលជាទូរសព្ទ័ដំបូងគេ ក្នុងលោកដែលមានសមត្ថភាព Live ផ្ទាល់ បានផ្តល់នូវបទពិសោធន៍ដ៏សំបូរបែប និងប្លែកអស្ចារ្យ ដល់អ្នកដែលចូលចិត្តបង្កើត នូវអនុស្សាវរីយ៍ពិសេសៗ ជាមួយនឹងកាមេរ៉ាទូរសព្ទ័។ ដោយគ្រាន់តែអ្នកប្រើម្រាមដៃ ​ប៉ះអេក្រង់តែប៉ុណ្ណោះ រូបភាពដ៏អស្ចារ្យមួយនោះ នឹងត្រូវបានផ្តិតទុកក្នុងទូរសព្ទ័ Nokia 8 របស់អ្នក។

Nokia 8 ក៏ជាស្មាតហ្វូនដំបូងគេ ដែលបំពាក់នូវសំឡេង Nokia OZO Audio ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ជេកវិទ្យាទំនើប ដែលមាននៅក្នុងដៃរបស់អ្នកប្រើប្រាស់។ សំឡេង OZO spatial 360° ផ្តល់នូវសំឡេង ដែល​លាន់ឮរងំជាមួយវីដេអូកម្រិត 4K។ ប្រព័ន្ធស្រូបសំឡេង 360° audio ទំនើបចុងក្រោយរបស់ស្មាតហ្វូន ​Nokia 8 នឹងធ្វើឲ្យអ្នកប្រាកដថា រាល់ការទស្សនាវីដេអូនៅក្នុងស្មាតហ្វូនរបស់អ្នក ធ្វើឲ្យអនុស្សាវរីយទាំងឡាយ របស់អ្នកនៅតែរស់រវើកជានិច្ច។

ជាមួយនឹងកម្រាស់គែមត្រឹមតែ4.6mm និងកម្រាស់ស្តើង ជាមធ្យមត្រឹមតែ 7.3mm ទូរសព្ទ័ Nokia 8 ដែលមានសំបករលើប​រលោង គឺត្រូវបានគេផលិត និងក្រឡឹងចេញពីដុំលោហៈធាតុ អាលុយមីញ៉ូមស៊េរី៦០០០ មួយដុំ ហើយការរចនារបស់វា ត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ដោយឆ្លងកាត់ដំណាក់កាល ទាំង៤០នៃការផលិត ដែលរួមមានការកែច្នៃ និងការដុសខាត់ផ្សេងៗ។ ស្មានហ្វូនដែលនាំមុខគេនេះ បំពាក់នូវកញ្ចក់អេក្រង់ភ្លឺថ្លា ឆ្លងកាត់ដំណាក់កាលផលិតកម្ម រយៈពេលជាង ២០ ម៉ោងដើម្បីទទួលបានរូបរាងដ៏ប្រណីត។ ការផលិតប្រកបដោយភាពល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់នេះ គឺធ្វើឲ្យស្មាតហ្វូនដ៏មានអនុភាព ដែលបំពាក់ដោយ CPU SnapdragonTM 835 Mobile នឹងដំណើរការកាន់តែខ្លាំងជាងមុន និងមានរយៈពេលយូរជាងមុន។ ជាមួយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបំផុតដែលមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការ​ធ្វើបច្ចុប្បន្នភាពប្រចាំខែ ទូរសព្ទ័ Nokia 8 នឹងផ្តល់ជូនអ្នកនូវបទពិសោធ នៃការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android យ៉ាងពិតប្រាកដ។

លើសពី Selfie គឺ #Bothie រាល់រឿងរ៉ាវទាំងអស់តែង​មានទិដ្ធភាពពីរ ដូច្នេះហើយទើប Nokia 8 ត្រូវបានរចនាឡើង ដើម្បីឲ្យអ្នកប្រើប្រាស់
អាចបង្កើត និងចែករំលែកនូវទិដ្ធភាពទាំងសងខាង បានជាមួយមុខងារ Dual-Sight។ លើសពីនេះទៀត Nokia 8 ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ក្រុមហ៊ុន HMD Global ដែលមានបំពាក់នូវកាមេរ៉ាកញ្ចក់​អុបទិក ZEISS optics ធ្វើឲ្យកាមេរ៉ាខាងមុខ និងខាងក្រោយរបស់ខ្លួន អាចថតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ដែលមិនធ្លាប់មានពីមុនមក។ អ្នកប្រើប្រាស់អាចបង្ហោះរូបភាព និងវីដេអូបង្កប់ដោយភាពច្នៃប្រឌិតរបស់ពួកគេ លើបណ្តាញសង្គមនានាជាមួយនឹងមុខងារ Bothie ។ អ្នកប្រើប្រាស់ក៏អាចរក្សារូបភាព និងវីដេអូទុកនៅក្នុង Google Photos ដោយគ្មានដែនកំណត់ ផងដែរ។

លោក Juho Sarvikas ប្រធានផ្នែកផលិតផល នៃក្រុមហ៊ុន HMD Global មានប្រសាសន៍ថា «យើងដឹងថាអ្នកប្រើប្រាស់កំពុងបង្កើត និងចែករំលែករូបភាព Live ផ្ទាល់ ហើយរូបភាព និងវីដេអូ រាប់លានត្រូវបានចែករំលែករៀងរាល់នាទីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំងនោះត្រូវបានបំផុសគំនិត ដោយមាតិកាដែលពួកគេប្រើប្រាស់ ហើយពួកគេក៏កំពុងតែ ស្វែងរកមធ្យោបាយថ្មីៗដើម្បីបង្កើតមាតិកាប្លែកៗ ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកទាំងនោះហើយ ដែលបានបំផុសគំនិតឲ្យយើង​បង្កើតឡើងនូវស្មាតហ្វូន ដែលមានមុខងារ និងតុល្យភាពនៃការរចនា​ដ៏ល្អឥតខ្ចោះ បទពិសោធប្លែកភ្នែក និងដំណើរការដ៏អស្ចារ្យ»

ប្រព័ន្ធប្រតិបត្តិការ Android ដំណើរការល្អ​ឥតខ្ចោះ ទូរសព្ទ័ Nokia តែងតែផ្តល់ជូននូវបទពិសោធ នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ​Android ល្អឥតខ្ចោះ នឹងមិនបណ្ដោយ​ឲ្យកម្មវិធីដែលមិនចាំបាច់ណាមួយ មកពន្យឺតដំណើរស្មាតហ្វូនរបស់អ្នកឡើយ។ Nokia 8 បញ្ចូលគ្នារវាងប្រព័ន្ធប្រតិបត្តិការ Android ល្អឥតខ្ចោះ និងវិស្វកម្មពោរពេញ ដោយការច្នៃប្រឌិត បង្កើតបាននូវសក្តានុពលពេញលេញ នៃប្រតិបត្តិករ SnapdragonTM 835។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពប្រចាំខែ Nokia 8 ស្មាតហ្វូន តែងតែមានសុវត្ថិភាព និងទាន់សម័យកាលជានិច្ច។ Nokia 8 ត្រូវបានធានាសុវត្ថិភាព ជាមួយនឹងការផ្ទៀងផ្ទាត់ស្នាម​ម្រាមដៃ biometric ផ្តល់ជូននូវសុវត្ថិភាពកាន់តែខ្លាំង ធ្វើឱ្យស្មាតហ្វូនមួយនេះជា ដៃគូដ៏សមស្របដែលអ្នកត្រូវការ៕

Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រម៉ៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញ​ Nokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារ​តែប៉ុណ្ណោះ នឹងមានការថែមជូន ទូរសព្ទ័អិនចុចពិល (Nokia 105) លេខទូរស័ព្ទ Smart ពិសេសតម្លៃ១២៩ ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សំរាប់ ២៤សប្តាហ៍៕