(ភ្នំពេញ)៖ Sabay Digital Plus Co., Ltd (​Sabay) បានក្លាយជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេ នៅកម្ពុជា​។​

គំនិតផ្តួចផ្តើមដំបូង កើតចេញពីភាពជាដៃគូនេះ គឺកិច្ចសហការរវាង Soyo ដែលជាកម្មវិធីទស្សនាវីដេអូ តាមតម្រូវការ (SVDO) ដែលបង្កើតដំបូងគេ នៅកម្ពុជា និងសេវា StreamOn ជាគម្រោងប្រើប្រាស់ទិន្នន័យ អ៊ិនធឹណិតដែលបង់ប្រាក់ជាមុន និងជាគម្រោង​មើលវីដេលវិឌីអូ របស់ក្រុមហ៊ុន Smart Axiata។ គោលបំណង គឺដើម្បីប្រើប្រាស់នូវភាពខ្លាំង របស់ក្រុមហ៊ុននីមួយៗ ​ពោលគឺមាតិការបស់ Sabay និង​ បណ្តាញអ៊ីនធឹណិត 4.5G+ ដែលចេះតែបន្តពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Smart។

ទាំងពីររួមគ្នាបង្កើត​បទ​ពិសោធន៍មើលវីដេឌីអូ បែបចល័តដ៏រីករាយ ជាមួយនឹងមាតិកាកម្សាកំសាន្ត​ ដ៏ទូលំទូលាយ សម្រាប់អតិថិជនទាំងសងខាង ដែលយល់ដឹងពីបច្ចេកវិទ្យា។
វេលាល្ងាច​នៃខួបគម្រគំរប់ ១០ឆ្នាំ របស់ក្រុមហ៊ុន Sabay កម្មវិធី Soyo នឹងត្រូវបានផ្តល់ជូនឥតគិត​ថ្លៃដល់អតិថិជន Smart សម្រាប់ រយៈពេល ២ ខែដំបូង។ ក្រោយពីរយៈពេល ផ្តល់ជូនសាកល្បងឥតគិតថ្លៃនេះហើយ អតិថិជនអាចជ្រើសរើសយកកញ្ចប់់ជាវ Soyo ចំនួន ៣ ប្រភេទ មានដូចជា ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែ ខណៈដែលអតិថិជនក្រុមហ៊ុន Smart ទទួលបានអត្ថប្រយោជន៍បញ្ចុះ​ តម្លៃរហូតដល់ទៅ ២០% ចំពោះតម្លៃធម្មតា ហើយការចំណាយប្រចាំថ្ងៃត្រឹមតែ 4 ៤ សេនប៉ុណ្ណោះ។ កញ្ចប់ប្រចាំខែផ្ដល់នូវអត្ថប្រយោជន៍បន្ថែម ជាមួយនឹងមាតិកាដែលមិនមានផ្សាយពាណិជ្ជកម្ម។ កញ្ចប់ទាំង ៣ នេះ នឹងនាំយកមកជាមួយនូវចំនួនម៉ោងទស្សនាឥតដែនកំណត់ និងមាតិកាពិសេសៗផ្តាច់មុខ។

ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អតិថិជនរបស់ Smart ដែលភ្ជាប់គម្រោង StreamOn 2 (គម្រោងប្រចាំសប្ដាហ៍) និង គម្រោង StreamOn 8 (គម្រោងប្រចាំខែ) នឹងមានសិទ្ធិប្រើប្រាស់កម្មវិធី Soyo ដោយឥតគិតថ្លៃដែលជាផ្នែកមួយនៃកញ្ចប់គម្រោងរបស់គេ។ ក្រុមហ៊ុន Sabay មានប្រវត្តិលើកទឹកចិត្តអ្នកបង្កើតមាតិកាផ្សេងៗ តាមរយៈកម្មវិធីនានា ដូចជា E-Novel, Hear-my-song និងការប្រកួតខ្សែភាពយន្តខ្នាតខ្លីជាដើម។

លោក ជី សិលា ស្ថាបនិក និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន Sabay បានថ្លែងថា​ «យើងដឹងថា ប្រជាជនកម្ពុជា ចង់បានមាតិកាជាភាសាខ្មែរ ហើយដែលមានគុណភាព។ មាតិកាដើមគឺមានតិចតួចណាស់ ប៉ុន្តែយើងក៏ដឹងដែរថា មានយុវជនវ័យក្មេងៗជាច្រើនសុទ្ធតែមាន គំនិតច្នៃប្រឌិត។ ជាមួយនឹង Soyo មហិច្ឆតារបស់យើង គឺបង្កើតកម្មវិធីរឹងមាំមួយ ដើម្បីបង្ហាញស្នាដៃរបស់ពួកគេ ហើយកិច្ចសហការជាមួយ Smart ប្រាកដជាបង្កើនបណ្តាញ ចែកចាយកាន់តែទូលាយ»

រឿងខ្លីរដូវកាលទី​១ ឥលូវនេះមានតែ​នៅលើកម្មវិធី Soyo ហើយសម្រាប់រដូវកាលទី​២ ត្រូវបានប្រកាសរួច​ហើយនៅខែនេះ។ ទាំងអស់នេះនឹងបង្កើតឲ្យ​មានកម្មវិធីពានរង្វាន់​ ខ្សែភាពយន្តខ្លី​នៅចុងឆ្នាំនេះ។ ក្រៅពីនេះ ខ្សែភាពយន្តផ្ដាច់មុខដែលមាន​នៅក្នុងកម្មវិធីនេះ រួមមាន «ស្រទន់មន្តស្នេហ៍,មន្តស្នេហ៍លេខា,ពស់កេងកង» និងរឿងភាគ ដែលស្រង់ចេញមកពីសៀវភៅ ដែលលក់ដាច់បំផុតរបស់ខ្មែរ រឿង «បេសកម្មមួយ» គ្រោងចាក់បញ្ចាំងលើកដំបូងនៅឆ្នាំក្រោយ។​

លោក ជី សិលា បន្ថែមថា «នៅពេលដែលយើងបានចាប់ផ្តើមក្នុងឆ្នាំ២០០៧ វិស័យឌីជីថលកំពុងចាប់កំណើតឡើង គឺជាចន្លោះមួយដែលត្រូវបានជំរុញដោយការចង់ដឹងចង់លឺ។ អ្វីគ្រប់យ៉ាងដែលយើងបានធ្វើ គឺផ្អែកលើមូលដ្ឋាននៃការយល់ដឹងតិចតួចរបស់យើង ការស្រលាញ់បច្ចេកវិទ្យាឌីជីថល និងត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលអាចនឹងកើតមានក្នុងទីផ្សារនេះក្នុងទសវត្សរ៍ក្រោយ។ នៅខួបលើកទី ១០ របស់យើង យើងអាចនិយាយថា វាមានដំណើរការល្អសម្រាប់យើងនិងប្រទេសកម្ពុជា»

សេចក្តីប្រកាសរបស់ក្រុមហ៊ុន Smart នេះគឺផ្អែកលើការចូលរួមរបស់ខ្លួនកាន់តែខ្លាំង នៅក្នុងគម្រោងភាពជាដៃគូផ្នែកកម្សាន្ត​ ឌីជីថលនានា ជាមួយនឹងសេវាប្រកប​ដោយភាពច្នៃប្រឌិត ខណៈដែលក្រុមហ៊ុនព្យាយាម ពង្រឹងភាពនាំមុខរបស់ខ្លួនផ្នែក ទិន្នន័យអ៊ិនធឹ​ណិត និងអភិវឌ្ឍខ្លួន ទៅជាម៉ាកយីហោគាំទ្រជីវិត រស់នៅបែបឌីជីថល។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា «ការផ្សំផ្គុំរវាងមាតិកា ដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាចែកចាយដែលមានគុណភាពខ្ពស់ គឺជាកម្លាំងជំរុញដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងភាពជាដៃគូរបស់យើង ជាមួយនឹង Sabay ហើយយើងពិតជាមានក្តីរំភើបក្រៃលែង នៅពេលដែលភាព​ជាដៃគូនេះ លេចចេញជារូបរាងយ៉ាងលឿន ជាមួយនឹងកម្មវិធី Soyo។ យើងមានជំនឿចិត្តថា តាមរយៈការទទួលបានអ្នក​ទស្សនា កាន់តែច្រើនដោយសារ​សេវាចែកចាយ មានតម្លៃសមរម្យ ដូច្នេះផលិតករខ្សែភាពយន្តវ័យក្មេងទាំងអស់ នឹងអាចចាប់ផ្ដើមបង្ហាញ​ពីសមត្ថភាព ពិតប្រាកដរបស់ខ្លួន​ឲ្យគេបានឃើញជា មិនខាន»