(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាតរំលងចូលថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅជិតវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យក្រុងភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះនេះជាផ្ទះស្តុកថ្នាំប្រេងសម្រាប់លាបរបងផ្ទះ។ អគ្គិភ័យត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង២៖៥០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងមូលហេតុនៃការឆាបឆេះ មិនទាន់ដឹងយ៉ាងណានោះទេ។ ភ្នាក់ងារព័ត៌មាន Fresh News TV ផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៖