(ភ្នំពេញ)៖ ជនគម្រក់ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនរហូតដល់កន្លែងធ្វើការ បន្ទាប់ពីជននេះបានទៅចាប់រំលោភនារីម្នាក់ រហូតយកម្រាមដៃ និងកាន់តែសាហាវនោះ គឺយកដងអំបោសទៅរុកប្រដា​ប់ភេទថែមទៀត ដែលហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើល នៅក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនដ៏ថោកទាបនេះ ត្រូវបានកម្លាំងនគរបាលតាមទៅចាប់វាយខ្នោះបាន ស្ថិតនៅជិតសាលាបឋមសិក្សាព្រះអង្គអេង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ាង១០៖៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលដឹកនាំបញ្ជាកម្លាំងតាមបង្ក្រាបករណីនេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនសង្ស័យឈ្មោះ គុយ សុគុន អាយុ២១ឆ្នាំ មុខរបរជាកម្មករលើកឥវ៉ាន់នៅឃ្លាំងទំនិញមួយ នៅចំណុចចាប់ខ្លួនខាងលើ មានស្រុកកំណើតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ចំណែកនាងរងគ្រោះមានអាយុ២២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ និងមានស្រុកកំណើតនៅក្នុងភូមិ-ឃុំ ជាមួយជនពាលនោះដែរ។

នាងរងគ្រោះបានរៀបរាប់ នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា នៅវេលាម៉ោង៥ល្ងាចដ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោយពេលត្រឡប់មកពីផ្សារទិញម្ហូប នាងបានស្ថិតនៅក្នុងបន្ទប់ផ្ទះជួល ដែលមានអីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែនាងមិនបានបិទទ្វារនោះឡើយ ខណៈនោះស្រាប់តែជនសង្ស័យខាងលើ បានលួចចូលទៅ ហើយបានបិទទ្វារខ្ទាស់គន្លឹះជាប់ ពេលឃើញសភាពការមិនស្រួលនាង បានស្ទុះទៅបម្រុងបើកទ្វាររត់ចេញក្រៅ ប៉ុន្តែត្រូវជននោះឈររាំងស្ទាក់មុខ និងចាប់ដៃនាងទាំង២ជាប់ ហើយនាងក៏បានស្រែកឲ្យអ្នកជិតខាងជួយ ប៉ុន្តែជនសង្ស័យបានខ្ទប់មាត់មិនឲ្យស្រែក តែនាងនៅតែស្រែកក៏ត្រូវជននោះវាយ៥ដៃ និងបានសើយអាវបៅសុដន់របស់នាង រួចបានយកក្រមាចងដៃនាងទាំ២ជាប់ បន្ទាប់មកទៀត បានធ្វសកម្មភាពរំលោភ ប៉ុន្តែពេលនោះមិនបានចូលដល់ទីជម្រៅឡើយ ដោយសារតែប្រដាប់ភេទរបស់គេទន់។

នារីរងគ្រោះបានបន្តទៀតថា ជនល្មើសក៏បានយកម្រាមដៃ រុកប្រដាប់ភេទនាងលេងមួយសន្ទុះ ទើបបន្តយកដងអំបោសរុកប្រដាប់ភេទនាងបន្តទៀត ប៉ុណ្ណឹងហើយនៅមិនទាន់អស់ចិត្តទៀត ជននេះបានឡើងអង្គុយលើនាង និងបានយកលិង្គញាត់ចូលមាត់របស់នាង តែញាត់មិនចូលទេដោយសារទន់ ចំណែកនាងនៅតែស្រែឲ្យអ្នកជិតខាងជួយរហូត ប៉ុន្តែគ្មាននរណាឮ ចូលទៅជួយនាងឡើយ។

មិនតែប៉ុណ្ណោះបានយកទូរស័ព្ទថតរូបអាក្រាតកាយរបស់នាងនាងថែមទៀត ហើយបន្ទាប់មកជនខាងលើ បានព្យាយាមរំលោភនាង៣ដង តែដោយសារលិង្គនៅទន់នោះ ទើបមិនកើតហើយក្រោកចូលទៅបន្ទប់ទឹក នាងក៏ស្ទុះរត់ទាំងដៃជាប់ចំណងស្រែកឲ្យអ្នកជិតខាងជួយ បង្កឲ្យមានការភ្ញាក់ផ្អើលហើយ។ ភ្លាមជនល្មើសបានរត់គេចខ្លួនបាត់ ក្រោយមកនាងបានទៅដាក់ពាក្យបណ្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ទាំងយប់។ លុះព្រឹកឡើងទើបនគរបាលតាមចាប់ខ្លួនជននេះបាន នាំទៅសាកសួរនៅប៉ុស្ដិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕