(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG Beer នឹងរៀបចំប្រគំតន្ត្រី GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ ដ៏បំផុតដើម្បីបរិច្ចាគថវិកា ទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

ព្រឹត្តិការណ៍នេះ នឹងពាំនាំការសម្តែងចម្រុះ និងសម្បូរបែបរបស់កំពូលសិល្បករ សិល្បការនីខ្មែរ បីផលិតកម្មរួមគ្នា និងអន្តរជាតិ សរុបជាង៣០នាក់។ ក្នុងនោះរួមមានសិល្បករមកពីផលិតកម្មរស្មីហង្សមាសមានដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា លោក G-Devith កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ផលិតកម្មសាន់ដេ លោក ខាន់ ជេមន៍ សិល្បករ Original Song ក្រុម Small World Small Band ក្រុម Mustache និងលោក P-Sand។ ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងដឹកដៃគ្នាចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និងដំបូងគេបង្អស់នេះ ពីលើកំពូលភ្នំបូកគោ។

តំណាងស្រាបៀរហ្គេនស៍បឺគ បានឲ្យដឹងថា នេះព្រឹត្តិការប្រចាំឆ្នាំដ៏ធំបំផុតដំបូងគេរបស់យើង ហើយលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ដូចជាការបោះជំរំខ្នាតធំ ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ ហើយត្រូវបានគេហៅថាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ លើកទី៤ ដោយមានការប្រគំតន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ និងកំពូលតារាចម្រៀងល្បីៗ បីផលិតកម្មរួមគ្នា។

ហើយរាល់ថវិកាទាំងអស់ដែលបានមកពីការចុះឈ្មោះចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់នឹងបរិច្ចាកជូនមន្ទីរ ពេទ្យគន្ធបុប្ផា ហើយនេះជាព្រឹតិការណ៍សកម្មភាពសម្បុរសធម៌មួយថ្មីទៀត បន្ថែមលើសកម្មភាពសម្បរសធម៌ផ្សេងៗ ជាច្រើនទៀត ដែលក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានធ្វើកន្លងមក។

ព្រឹត្តិការណ៍នេះក៏មានផ្សាយផ្ទាល់ជាពិសេសពីកំពូលភ្នំបូកគោ លើគេហទំព័រហ្វេសបុក(https://www.facebook.com/ganzberg.beer/) ស្រាបៀរហ្គេនស៍បឺគ និងកញ្ចក់ទូរទស្សន៍ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៤រសៀលតទៅ។
សូមអញ្ជើញចូលរួមចុះឈ្មោះថវិកាទាំងអស់នឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ព័ត៌មានលម្អិតនៃការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ: www.bokormarathon.com Hot Line: 016 616 126 នាំមកជូនជាពិសេសដោយស្រាបៀរ Ganzberg Real German Primium Beer.