(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ កញ្ញា ឆេង សូរិយា លោក សៀរ សៀកឡេង កញ្ញា សំ ស្រីនីត លោក ហួន លីហួ និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ គឺមានប្រពន្ធ និងកូន៤នាក់ នៅខេត្តព្រៃវែង ចំណែក ស្រីឡៃ ជាប្រពន្ធទី២ បានត្រឹមសែនព្រេន

២៖ សិល្បករ-សិល្បការិនី ផ្ញើសារចូលរួមរំលែកទុក្ខ និងបង្ហាញអារម្មណ៍រន្ធត់ចិត្ត ពេលតារាចម្រៀង សាន ស្រីឡៃ ត្រូវបានប្ដីបាញ់សម្លាប់

៣៖ គ្រោះអគ្គិភ័យដ៏កំណាចឆេះហាងកុំព្យូទ័រ នៅម្ដុំផ្សារតូច ស្លាប់ថៅកែហាងនិងបុគ្គលិកទាំងអស់៤នាក់, សមត្ថកិច្ចប្រើរថយន្ដ១២គ្រឿង ដើម្បីបាញ់ពន្លត់ដោយប្រើពេលជិត៣ម៉ោង

៤៖ សម្តេចតេជោ ហ៊ុន សែន នឹងពន្លឿនការងារផ្នែកច្បាប់ផ្តល់សច្ចាប័ណ្ណ ដើម្បីដំណើរការមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី

៥៖ សាលាឧទ្ធរណ៍ សម្រេចឲ្យអតីតប្រធានគណបក្សអំណាចខ្មែរ ជាប់ពន្ធនាគារ៥ឆ្នាំដដែល ករណីប្រមាថធ្ងន់ធ្ងរដល់កងទ័ព

៦៖ លោក ពេជ្រ ស្រស់ អះអាងថា ក្រុមគណបក្សសង្រ្គោះជាតិ បង្កើតព័ត៌មានមិនពិតថា រូបលោករត់ទៅក្រៅប្រទេស ក្រោយដាក់ពាក្យប្តឹងឱ្យរំលាយ

៧៖ ទេសរដ្ឋមន្រ្តី សេរី កុសល ប្រកាសគាំទ្ររដ្ឋសភា ចំពោះការអនុម័តច្បាប់ទាំង៤ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យ និងការបំផ្លិចបំផ្លាញប្រទេសជាតិ

៨៖ ក្រុមសមាជិកសភាបក្សប្រឆាំងចេញសេចក្តីថ្លែងការណ៍ចំពោះការអនុម័តសេចក្តីស្នើច្បាប់ទាំង៤ ចំណែកអគ្គលេខាធិការរដ្ឋសភា ឆ្លើយតបថា ការអនុម័តច្បាប់ធ្វើឡើងដើម្បីនិរន្ដភាពប្រជាធិបតេយ្យ

៩៖ អគ្គនាយកដ្ឋានកាំកុងត្រូល ប្រកាសរាំងខ្ទប់ និងចុះប្រមូលផលិតផលត្រី Tuna ក្រោយក្រុមហ៊ុនបារាំងរកឃើញ មានបំណែកដុំដែកក្នុងផលិតផលនេះ ដែលនាំឲ្យគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព

១០៖ ជនជាតិចិន៦៩នាក់ ដែលពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវកម្លាំងនគរបាលបង្ក្រាបបាននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតលោក រ៉ូឌ្រីហ្គោ ឌូតឺតេ «ប្រកាសជោគជ័យទាំងស្រុង ក្នុងសង្គ្រាមដណ្តើមទីក្រុង Marawi» ដែលមានរយៈពេល ១៤៨ថ្ងៃ!

២៖ ទីបំផុតរុស្ស៊ីមិនអាចការពារកូរ៉េខាងជើងបានទេ ដោយលោក ពូទីន ចុះហត្ថលេខាដាក់ទណ្ឌកម្ម គីម ជុងអ៊ុន ហើយ!

៣៖ កូរ៉េខាងជើងគំរាមសមាជិក UN ទាំងអស់៖ «កុំចូលដៃចូលជើងជាមួយអាមេរិកសោះ បើចង់នៅសុខខ្លួន»

៤៖ លោក ដូណាល់ ត្រាំ «ប្រកាសទាត់ចោលរឿងអាស្រូវផ្លូវភេទទាំងអស់ ដែលត្រូវបានចុះផ្សាយជាច្រើនកន្លងមក»

៥៖ កូរ៉េខាងជើង «គូររូបលោក ដូណាល់ ត្រាំ ចេញជាសត្វសុនខពាំមីស៊ីល» និងផ្សព្វផ្សាយនៅកូរ៉េខាងត្បូង!

៦៖ នាវាពិឃាតអាមេរិក «បាញ់មីស៊ីលសាកល្បងដោយជោគជ័យ» ដែលមានសមត្ថភាពខ្ពស់បំផុត!

៧៖ ក្រុមផលិតសព្វាវុធរុស្ស៊ី «ប្តេជ្ញាបង្កើនសមត្ថភាពអាវុធទាំងអស់ ដើម្បីទប់ទល់នឹងការពង្រីកអំណាចកាន់តែខ្លាំងរបស់អាមេរិក»

៨៖ អាជ្ញាធរម៉ាឡេស៊ី «បង្ហាញភាពស្ទាក់ស្ទើរ» ជុំវិញគំរោងស្វែងរក MH370 ជាបន្តទៀត!

៩៖ កងទ័ពអ៊ីរ៉ាក់ «ចេញប្រតិបត្តិការក្តៅ សម្រុកចូលតំបន់ឃើដជាបណ្តើរៗ» និងព្រមានឲ្យលុបចោលលទ្ធផលប្រជាមតិ! ៕