(បរទេស)៖ នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ គ្រោះមហន្តរាយធម្មជាតិ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ មហន្តរាយភ្លើងឆេះព្រៃជាង៥០០កន្លែង ផ្តាច់ជីវិតមនុស្សកើនដល់៣៦នាក់ និងបង្ករបួស៥៦នាក់!

២៖ កងទ័ពអ៊ីរ៉ាក់ ចេញប្រតិបត្តិការក្តៅ សម្រុកចូលតំបន់ឃើដជាបណ្តើរៗ និងព្រមានឲ្យ​លុបចោលលទ្ធផលប្រជាមតិ!

៣៖ នាវាពិឃាតអាមេរិក បាញ់មីស៊ីលសាកល្បងដោយជោគជ័យ ដែលមានសមត្ថភាពខ្ពស់បំផុត!

៤៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រកាសជោគជ័យទាំងស្រុង ក្នុងសង្គ្រាមដណ្តើមទីក្រុង Marawi ដែលមានរយៈពេល ១៤៨ថ្ងៃ!

៥៖ កូរ៉េខាងជើងព្រលយមួយឃ្លាថា ចង់លុបបំបាត់អាវុធ​នុយក្លេអ៊ែរ​យើងគាំទ្រ តែអាមេរិក​ក៏ត្រូវបោះបង់​ចោល​អាវុធនុយក្លេអ៊ែរ​របស់ខ្លួនដែរ!

៦៖ មនុស្ស ២០នាក់ស្លាប់ និង ១៦០នាក់របួស ក្នុងការបំផ្ទុះគ្រាប់បែក​​ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន!

៧៖ ក្រុមផលិត​សព្វាវុធរុស្ស៊ី ប្តេជ្ញាបង្កើនសមត្ថភាពអាវុធទាំងអស់ ដើម្បីទប់ទល់នឹង​ការពង្រីក​អំណាចកាន់តែខ្លាំងរបស់អាមេរិក! ​