(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វិល្លៀម ហៃដ្គ៍ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នឹងធ្វើជាអធិបតី នៃការប្រកាសកម្មវិធីអាហារូបករណ៍ និងមូលនិធិស្រាវជ្រាវថ្មីមួយលើជំនាញកសិកម្ម នាវេលាម៉ោង៨៖០០នាទីព្រឹក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នៅសាកលវិទ្យាល័យភូមិន្ទសកសិកម្ម។

តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា អាហារូបករណ៍ និងមូលនិធិស្រាវជ្រាវនេះ នឹងផ្តល់បេក្ខជនដែលទទួលបានជោគជ័យ នូវឱកាសដើម្បីបន្តការសិក្សា ថ្នាក់ក្រោយឧត្តម និងធ្វើការសិក្សាស្រាវជ្រាវផ្នែកកសិកម្ម។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖