(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក សៀរ សៀកឡេង, លោក ជូរ លឹម ហួត, លោក អាន គន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព័ត៌មានលំអិតនៃការបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រាជធានីភ្នំពេញ

២៖ ប្រមុខការពារជាតិកម្ពុជា ប្រកាសថា គណបក្សប្រឆាំងនឹងត្រូវរំលាយ ហើយកងទ័ពទាំងអស់ត្រៀមខ្លួនរួចជាស្រេច ប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គមកម្ពុជា

៣៖ ទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានកិច្ចប្រជុំសភាពេញអង្គអនុម័តរួចរាល់ទាំងអស់ហើយ

៤៖ សម្តេចក្រឡាហោម ស ខេង៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយនេះ ដើម្បីថែរក្សាសន្តិភាពរបស់កម្ពុជា

៥៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ និងសប្បាយចិត្តនៅពេលឃើញ កងទ័ពទាំងអស់ចេញមកប្រកាសថ្កោសទោស និងប្រឆាំងអំពើក្បត់ជាតិរ​បស់លោក កឹម សុខា

៦៖ អគ្គស្នងការរងនគរបាលជាតិ៖ នគរបាលចរាចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ

៧៖ ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍

៨៖ កម្ពុជាអាចនឹងមានប្រព័ន្ធផ្កាយរណប ប្រើប្រាស់ផ្ទាល់ខ្លួន នៅឆ្នាំ២០២១

៩៖ ក្រសួងការងារ៖ អ្នកបញ្ជាទិញនឹងបន្តទិញទំនិញពីកម្ពុជាតាមការព្រមព្រៀង ខណៈកម្ពុជាប្ដេជ្ញាធានាការផ្គត់ផ្គង់ឲ្យបានទាន់ពេល

* ព័ត៌មានអន្តរជាតិ (World News)

១៖ មនុស្សស្លាប់កើនដល់ ២៧៦នាក់ និងរបួស ៣០០នាក់ ក្រោយកើតមានការបំផ្ទុះគ្រាប់បែក កក្រើកសូម៉ាលី!

២៖ «មេគាំទ្រចលនា ISIS ចំនួនពីររូប ត្រូវយោធាហ្វីលីពីនបាញ់សម្លាប់» នៅទីក្រុង Marawi ភាគខាងត្បូងប្រទេស!

៣៖ សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង «ចាប់ផ្តើមធ្វើសមយុទ្ធយោធាថ្មីមួយទៀត» បើទោះបី​ជាកូរ៉េខាងជើងគំរាមបាញ់កម្ទេចកោះ Guam!

៤៖ កូរ៉េខាងជើង៖ «យើងកំពុងស្វែងរក ការរស់នៅដោយសន្តិភាព» ប៉ុន្តែក៏ត្រៀមខ្លួន​កម្ទេចរាល់សត្រូវ ដែលរារាំងផ្លូវទៅរក​សន្តិភាពនេះដែរ!

៥៖ មេដឹកនាំ Catalonia «អត់ទាន់ប្រកាសឯករាជ្យ» និងបង្ហាញចេតនា ចង់ចរចាឡើងវិញជាមួយអេស្ប៉ាញ!

៦៖ បក្សប្រឆាំងវេណេស៊ុយអេឡា «ប្រកាសមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត» ខណៈជម្លោះនយោបាយ
អាចនឹងផ្ទុះកក្រើកឡើងវិញ

៧៖ អ្នកជំនាញអាមេរិក៖ «លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិទីពីរ នៅឆ្នាំ២០២០»

៨៖ ម្ចាស់ទស្សនាវដ្តីអាសអាភាស Hustler នៅអាមេរិក «នឹងផ្តល់ប្រាក់ ១០លានដុល្លារ ដល់អ្នកដែលអាចប្រាប់រឿងអាស្រូវធំបំផុតរបស់ ដូណាល់ ត្រាំ» ៕