(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រាប់ទៅលោកគ្រូអ្នកគ្រូប្រមាណ៣០០នាក់ នៅស្រុករវៀង ឲ្យមានការជឿជាក់លើអ្វីដែលយើងមើលឃើញនិងភ្នែក កុំជឿលើការញុះញង់ ការសន្យាខ្យល់បោកប្រាស់របស់ជនអគតិ ដែលបង្កឲ្យមានអសន្តិសុខក្នងសង្គម។ ការថ្លែងរបស់លោកអភិបាលខេត្តបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូប្រមាណ៣០០នាក់ ក្នុងបរិវេនវិទ្យាលយ័រវៀង ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា «ផ្អែកតាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង គឺយើងទាំងអស់គ្នាបានយល់ជ្រួតជ្រាបខ្លះៗហើយ នៅក្នុងសមយ័សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ អតីតព្រះមហាក្ស សម្តេចព្រះនរោត្តមសីហនុ ប្រទេសយើងមានសុខសន្តិភាពមានការអភិវឌ្ឍន៏ស្ទើរគ្រប់វិសយ័ ហើយកាលនោះគ្រូបង្រៀនត្រូវបានលើកកំពស់សព្វបែបយ៉ាង រហូតធ្វើឲ្យកិត្តិយសលោកគ្រូអ្នកគ្រូសមយ័នោះ ខ្ពង់ខ្ពស់ណាស់ ក្រោយរបបលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ បានធ្វើឲ្យប្រទេសជាតិវឹកវរ ដោយសារតែមានសង្គ្រាម ពេលនោះលោកគ្រូ អ្នកគ្រូ មិនសូវមានពេលបង្រៀននោះទេ ដោយសាររត់គេចពីគ្រាប់ផ្លោញ ហើយខ្លះទៀតត្រូវកាន់អវុធថែមទៀតផង»។

ស្របពេលដែលប្រទេសជាតិកំពុងវឹកវរ ពេលនោះហើយលោក អៀង សារី ក្រោមការបញ្ជារបស់ ប៉ុល ពត បានញុះញង់ឲ្យគ្រូបង្រៀនធ្វើបាតុកម្មស្ទើរគ្រប់កន្លែងពិសេសនៅរាជធានីភ្នំពេញ ចំណែកកំលាងប្រដាប់អាវុធ ក៏ត្រូវបានគេញុះញង់មិនឲ្យមានសតិអារម្មណ៍ជាមួយរបប លន់ ណុល ដោយនឹកស្មានថា បើរបប លន់ ណុល ដួលរលំទៅពួកគេនឹងបានមកវិញដូចសមយ័សង្គម័រាស្ត្រនិយម ហើយអ្នកខ្លះមិនដឹងអ្វីនោះទេចេះតែចូលរួមជាមួយគេទៅ។ ទីបំផុតរបប លន់ ណុល ដួលរលំទៅ របប ប៉ុល ពត បានមកដល់ដែល ពេលនោះដោយមិនអាចបំពេញការសន្យាបាន ប៉ុលពតបានសម្លាប់ចោលអ្នកចេះដឹងទាំងអស់ ធ្វើឲ្យប្រទេសរបស់យើងធ្លាក់ដល់កំរិតសូន្យអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ នេះហើយដែលជាលទ្ធផល នៃការជឿលើពាក្សញុះញុងដោយខ្វះការពិចារណា។ បើកុំតែមានថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ របស់គណបក្សប្រជាជាជនកម្ពុជាទេ ម្ល៉េះប្រទេសរបស់យើងមិនដឹងធ្លាក់ដល់កំរិតណានោះទេ ហើយក៏គ្មានសន្តិភាពនិងការអភិវឌ្ឍន៏រហូតមកដល់សព្វថ្ងៃនេះដែរ។

លោក អ៊ុន ចាន់ដា បានបន្ត រហូតមកដល់ពេលនេះការញុះញង់នៅតែបន្តកើតមានឡើង ក្នុងគោលបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៏ពណ៏ តែផែនការរបស់គេត្រូវបានបរាជយ័ ដោយរាជរដ្ឋាភិបាលអនុវត្តន៏តាមច្បាប់ ហើយម្យ៉ាងទៀត ដោយសារតែការសន្យាញុះញង់របស់គេ ត្រូវបានប្រជាពលរដ្ឋអស់ទំនុកចិត្ត ដូចពាក្សចាស់ពោលថាភូតច្រើនចាញ់អាត្មា។ លោកអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការជាច្រើនដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ រហូតប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៏ស្ទើរគ្រប់វសយ័។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក៏ដូចជាកម្មករ-កម្មការិនី ដោយបានដំឡើងប្រាក់ប៊ៀវត្តន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់ខែមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធយើងទាបបំផុត១លានរៀល ហើយនិងមានផែនការតំឡើងជូនជាបន្តបន្ទាប់ទៀត។ ត្រង់ចំណុចនេះលោក អ៊ុន ចាន់ដា ក៏បានប្រាប់ទៅលោកគ្រូអ្នកគ្រូយើងត្រូវពិចារណអោយបានច្បាដលាស់ ពោលគឺត្រូវជឿលើអ្វីដែលយើងបានឃើញនិងភ្នែក មិនត្រូវជឿលើអ្វីដែលយើងមិនបានឃើញនោះទេ។

ជាមួយគ្នានេះផងដែរលោកអភិបាលខេត្ត បានសំណូមពរអោយលោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់ក្នុងបង្រៀនសិស្ស អោយប្រកបដោយគុណភាព ស្របតាមការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវប្រកាន់នូវក្រមសីលធម៏វិជ្ជាជិវះ ត្រូវចូលរួមការពារសន្តិភាពដែលកើតមានឡើងដោយលំបាក និងត្រូវចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពពិសេសត្រូវអប់រំផ្សព្វផ្សាយអោយសិស្សយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន។ជាមួយគ្នានេះលោកក៏បានថ្លែងនូវការកោតសរសើរដល់លោកគុយម៉ារឌីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកនិងលោកពឹងទ្រីដាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនរះឡើង ក្នុងឱកាសនោះលោកអភិបាលខេត្តបានឧបត្ថម្ភថវិការដល់លោកគ្រូអ្នកគ្រូក្នុងម្នាកៗថវិកា20000រៀល ក្រណាត់អាវព្រមទាំងសាប៊ូ1ដុំនិងបានជប់លៀងបាយសាមគ្គីផងដែរ៕