(ភ្នំពេញ)៖ តាមការប្រកាសជាបថម គម្រោង អ័រគីដេដឹរ៉ូយ៉ាល់ខុនដូមីនីម នឹងបើកលក់អគារទី4ឆាប់ៗនេះ ដោយលោកអ្នកអាចមកជ្រើសរើសទីតាំងល្អៗនៃអគារទី4 ក្នុងថ្ងៃនេះបាន ដែលមានឱកាសបាន iPhone X ដ៏ទំនើបអស្ចារ្យ!!! អស់រយះពេលមួយឆ្នាំហើយ ដែលគម្រោងខុនដូ អ័រគីដេ ផ្លូវ2004(ម៉ៃដា) បានដំណើរការលក់គម្រោងរបស់ខ្លួន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាតិនិងអន្តរជាតិ ដែលមិននឹកស្មានដល់។

ការគាំទ្ររបស់អតិថិជនអ័រគីដេ គ្រប់មជ្ឈដ្ឋាននេះ បានធ្វើអោយគម្រោងមួយនេះ បើកលក់អគារជាបន្តបន្ទាប់រហូតបាន ដល់អាគារទី4 ដែលកំពុងបើកទទួលអតិថិជនអាចធ្វើការកក់បាន។ អ្វីដែលពិសេស អតិថិជនទាំងអស់ អាចក្លាយជាម្ចាស់ខុនដូ ដោយមិនចាំបាច់ប្រាក់កក់ ហើយបង់ត្រឹមតែ $758 ក្នុង1ខែ មិនគិតការប្រាក់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីពិសេសនៃអាគារទី4 (Tower D) លោកអ្នកនឹងទទួលបានទួរស័ព្ទ iPhone X, 8 រឺ 8 Plus រាល់ការកក់ប្រភេទយូនីតណាមួយនៃអគារនេះ។ ទូរស័ព្ទ៖ 085 999 809.


គួរបញ្ជាក់ផងដែរថា គម្រោងខុនដូអ័រគីដេ ត្រូវបានសាងសង់នៅលើផ្ទៃដីជាង 3.2 ហិកតា រួមមាន 6អគារ (A,B,C,D,E និង F) ជាមួយកំពស់ 18ជាន់ ដោយនៅជាន់ក្រោមដីនិងជាន់ផ្ទាល់ដី គឺជាកន្លែងចតយាន្ត ជំនិះ ហើយជាន់ទី1និងទី2 រៀបចំជាផ្សារទំនើបខ្នាតអន្តរជាតិ មានទំហំជាង 55,000ម៉ែត្រការ៉េ។ រីឯ ជាន់ទី3 មានកន្លែងកម្សាន្តជាង100កន្លែង តាមបែបធម្មជាតិដូចជា សួនច្បារ ឆ្នេរខ្សាច់សមុទ្រ កន្លែងធ្វើសមាធិ កន្លែងកម្សាន្តបែបផ្សងព្រេង កន្លែងកម្សាន្តលក្ខណៈអេកូធម្មជាតិបរិស្ថានបៃតង កន្លែងកម្សាន្តសម្រាប់កុមារតូចៗ កន្លែងស្រូបយកខ្យល់អាកាសបរិសុទ្ធ សំរាប់រត់ហាត់ប្រាណដើម្បីសុខភាព និងកន្លែងដែលមានសួនផ្កាចម្រុះពណ៌ច្រើនប្រភេទ។ អ្វីដែលពិសេសជាងនោះទៅទៀត ថែមទាំងមានអាងហែលទឹក ទំហំជាង 1ហិកតាដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ សូមអញ្ជើញទៅទស្សនាផ្ទះគំរូពិត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004(ម៉ៃដា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជាប់សាលាអន្តរជាតិណរប្រ៊ីដ) រឺអាចធ្វើការទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ 085 999 809 រឺ 098 733 333.