(ភ្នំពេញ)៖ វិទ្យាស្ថាន CamEd Business School គឺជាវិទ្យាស្ថានដែលបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារ អប់រំអន្តរជាតិ ACCA ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធក្នុងការបង្រៀនកម្មវិធី ACCA ហើយអ្វីដែលរឹតតែគួរ ឲ្យស្ងប់ស្ងែងនោះគឺ វិទ្យាស្ថាន CamEd Business School ក៏ត្រូវបានសមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA ផ្តល់ការទទួលស្គាល់ គុណភាពអប់រំកម្រិតផ្លាទីនៀមផងដែរ។

ចំពោះសាស្ត្រាចារ្យដែលបង្រៀននៅ វិទ្យាស្ថាន CamEd Business School សុទ្ធសឹងតែមកពីបណ្តាប្រទេសធំៗដូចជា៖ អង់គ្លេស អាមេរិក សាំងហ្គាពួរ និងហ្វីលីពីនជាដើម។ ដែលពួគគាត់មានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន និងបទពិសោធន៍ការងារក្នុងមុខតំណែងខ្ពស់ជាយូរឆ្នាំផងដែរ។

បន្ថែមពីនេះ វិទ្យាស្ថាន CamEd Business School ក៏បានបង្កើតនូវនាយកដ្ឋានផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសំភាសន៍ការងារ ក៏ដូចជាការរៀបចំឯកសារដាក់ពាក្យធ្វើការផងដែរ។

ខណៈពេលដែលការសម្រេចចិត្តជ្រើសរើសសកលវិទ្យាល័យមួយមកសិក្សា វាជារឿងដែលស្មុគស្មាញបន្តិចមែន ប៉ុន្តែវានឹងផ្តល់ឲ្យអ្នកនៅទំនុកចិត្តខ្ពស់ និងមិនបារម្ភអំពីហនិភ័យប្រសិនបើយើងដឹងនូវចំណុចសំខាន់ៗសម្រាប់ត្រួតពិនិត្យ និងពិចារណា មុនពេលដាក់ពាក្យចូលរៀននៅសកលវិទ្យាល័យ។

ជ្រើសរើសជំនាញល្អ រួមជាមួយសកលវិទ្យាល័យដ៏សាកសមនឹងធ្វើឲ្យអ្នកមានអតិភាពខ្ពស់ក្នុងទីផ្សារការងារ ដូច្នេះហើយសូមចាប់ផ្តើមបង្កើតនូវបទ ពិសោធន៏មួយដ៏អស្ចារ្យជាមួយនឹងវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល នៅថ្ងៃនេះ ដោយគ្រាន់តែចូលទៅកាន់វេបសាយ www.cam-ed.com ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧៕