(ភ្នំពេញ)៖ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គ.ជ.ប) នៅព្រឹកថ្ងៃទី០៦ ខែតុលា​ ឆ្នាំ២០១៧ខាងមុខនេះ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ស្ដីពីបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង, នីតិវិធីនៃការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងបណ្ដឹងទាក់ទង់នឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើង ក្រោមអធិបតីភាព លោក គួច ប៊ុនរឿន អនុប្រធាន គ.ជ.ប៕