(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអំពាវនាវ សូមឲ្យក្រសួង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ពិសេសចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់នឹងផ្លូវទឹកនានា៕