(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធការជួញដូរថ្នាំញៀន។ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី០១ ​ខែតុលា​ ឆ្នាំ២០១៧។

លោកវរសេនីយ៍ឯក បោន​ ប៊ិន​ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជនសង្ស័យទី១ឈ្មោះ សៀង ស្រីណែត អាយុ១៦ឆ្នាំ ទី២ឈ្មោះ សៀង ហួរ អាយុ១៨ឆ្នាំ និងទី៣.ឈ្មោះ ឡៃ ហួរ អាយុ៤៦ឆ្នាំ រស់នៅភូមិក្បាលកោះសង្កាត់ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ គឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយដោយមានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ មានស្រី២នាក់ និងរឹបអូសមានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១ថងទម្ងន់១០១,៩ក្រាម និងយ៉ាម៉ាចំនួន២០ថង់ស្មើរ៤,០៣៣គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន១ ម៉ូតូ១គ្រឿង ទូស័ព្ទដៃ២គ្រឿង គ្រាប់អាប៉ោង៤គ្រាប់ ដែលឃាត់កាលពីវេលាម៉ោង១១ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នៅចំណុចភូមិក្បាលកោះសង្កាត់.ក្រុងប៉ោយប៉ែត៕