(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្រ្កាបបានជនស្ស័យម្នាក់ រួមថ្នាំញៀនប្រមាណ៤ពាន់គ្រាប់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅវេលា០៩៖២០ម៉ោងនាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក​ ឆ្លងតាមការស៊ើបអង្កេតជាច្រើនថ្ងៃមក កម្លាំងយើងបាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌មន្ទីប្រឆាំងគ្រឿងញៀនចុះបង្រ្កាបក្នុងបទល្មើសជាក់ស្តែង ដោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ គឹម ភាព អាយុ៣៩ឆ្នាំ​ មុខរបរមិនប្រាកដ មានទីលំនៅភូមិ ឃុំខាងលើ។ សមត្ថកិច្ចបានដកហូតវត្ថុតាង​រួមមាន៖ ថ្នាំញៀនគ្រាប់រាងមូលសំប៉ែតពណ៌ស្លាទុំ មានអក្សរបរទេសលើគ្រាប់ថ្នាំសញ្ញា Wy ចំនួន០២សុង ប្រហែល៤ពាន់គ្រាប់ ក្នុងខ្លួនសង្ស័យមានសាធាតុញៀនផង និងរថយន្តLexrx300 ពណ៍ស្ករ ចំនួន១គ្រឿង។

បច្ចុប្បន្នសម្ថកិច្ចជំនាញ យើងកំពុងកសាងងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងមនុស្ស និងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​៕