(ភ្នំពេញ)៖ ពិធីប្រកាសការពារគំរោងស្រាវជ្រាវ ថ្នាក់បណ្ឌិតឯកទេសខាងនីតិសាស្ត្រ ដែលមានបេក្ខភាពបណ្ឌិត ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវបានគណៈកម្មការគ្រប់គ្រងសកលវិទ្យាល័យ «ចំរើន ពហុបច្ចេកវិទ្យា» ( CUP) លើកយកមកសិក្សាវាយតម្លៃក្រោមប្រធានបទ «លក្ខខណ្ឌគិតិយុត្តិ នៃការរៀបចំបញ្ជីបោះឆ្នោតនៅកម្ពុជា»។

បេក្ខភាពអគ្គលេខាធិការ គ.ជ.ប រូបនេះ ត្រូវបានគេមើលឃើញថា មានបទពិសោធន៍ជ្រាលជ្រៅលើកិច្ចការ បោះឆ្នោត ច្បាប់បោះឆ្នោត នឹងយុន្តការបោះឆ្នោះ នាំអោយមានគិតិយុត្ត។

ជាការកត់សម្គាល់ នៅតាមសកលវិទ្យាល័យនានា តាមបណ្តាប្រទេសផ្សេងៗ នេះគឺជាកិត្តយសមួយដែលសាកល វិទ្យាល័យ CUP នៅកម្ពុជា ទទួលបានបេក្ខភាពបណ្ឌិតសម្រាប់លោក ទេព នីថា ជាការសមសមស្រប ចំពោះប្រធានបទនេះ ដោយហេតុថា កិច្ចការដែល លោកបានធ្វើនឹងកំពុងធ្វើប្រកបដោយ ចំណេះដឹង បទពិសោធន៍ ហើយជាមោទនភាពពិភព។

លោក ទេព នីថា ក៏ធ្លាប់បានដឹងដែរថា ប្រទេសនៅតាមដងទន្លេមេគង្គតែមួយដែលមាន អភូតហេតុបោះឆ្នោតនោះ គឺប្រទេសកម្ពុជា ដែលរាល់ការបោះឆ្នោតប្រកប ដោយគតិយុត្ត នឹងមានការកោតសសើរ ពីបរទេស។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ ស៊ំ ឈុំប៊ុន ប្រធានគណៈកម្មការ។

គណៈកម្មការវាយតម្លៃ ដែលបានចូលរួមស្តាប់ការបកស្រាយរបស់បេក្ខភាព បណ្ឌិត ទេព នីថា មានបណ្ឌិតសភាចារ្យសាស្ត្រាចារ្យបណ្ឌិតចំនួន៧រូប រួមមាន៖ លោកបណ្ឌិតសភាចារ្យ ស៊ំ ឈុំប៊ុន សាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាស្ត្រាចារ្យ បណ្ឌិត អ៊ឹម វិបុល សាស្ត្រាចារ្យបណ្ឌិត សាវ សុខ សាស្ត្រា ចារ្យបណ្ឌិត ឈាន វណ្ណារិទ្ធ និងបណ្ឌិត សាស្ត្រចារ្យ២រូបទៀត បានសម្រេចជា ឯកឆ័ន្ទ អនុញ្ញាតិចំពោះបេក្ខភាពដែល បានស្នើរឡើងនឹងឈានទៅបន្តការពារ និក្ខេបបទ រហូតដំណាក់កាល វាយតម្លៃ ទទួលបានឋានៈមុខងារ ជាបណ្ឌិត នៅពេលដ៍ខ្លីខាងមុខ។

ការសម្រេចរបស់គណៈកម្មការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា (CUP) ដែលមាន សមាជិកលោក បណ្ឌិតសាស្ត្រាចារ្យ ក្រុមអ្នកយកព័ត៌មានប្រមាណជាង៦០នាក់។

ជាការឆ្លើយតប ចំពោះការសម្រេច ជាឯកឆ័ន្ទនេះ បេក្ខភាពបណ្ឌិតលោក ទេព នីថា បានបញ្ជាក់ថា លោកនឹងខិតខំ ស្រាវជ្រាវ បន្តការពារនិខេបទ ដើម្បីបំពេញតាមលក្ខខណ្ឌ របស់គណ កម្មការវាយតម្លៃប្រយោជន៍ដើម្បីបញ្ចប់ឲ្យបាន លឿនតាម ដែលអាចធ្វើបាន តាមពេលវេលាសមស្រប ទោះជាលោក រវល់ការងារប៉ុណ្ណាក៍ដោយ។

លោក ទេព នីថា បានអះអាងថា បក្ខភាពបណ្ឌិតនេះ លោកបានដាក់ស្នើរឡើង១០ឆ្នាំ ហើយ ប៉ុន្តែពេលវេលានឹង ការងារច្រើន បណ្តាលអិយលោកខកខាន លើកនេះលោកនឹងបន្តឲ្យបានចប់៕