(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចសិក្សាស្វែងយល់ការ ងារនិងផ្លាស់ប្តូរបទពិសោធន៍អធិការ កិច្ចនិងប្រឆាំងអំពើពុករលួយ នៅប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៧។

នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ឲ្យដឹងថា ទស្សនកិច្ចសិក្សាស្វែងយល់របស់ភាគីកម្ពុជា ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន នៅប្រទេសចិន គឺធ្វើ ឡើងក្រោមកិច្ចសហប្រតិបត្តការ រវាងគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន​ និងអធិការកិច្ចវិន័យបក្ស ដែលជាអង្គភាពទទួលបន្ទុកអធិការកិច្ចប្រឆាំងអំពើពុក រលួយ បន្ទាប់ពីបានចុះអនុស្សាណៈយោគ យល់ MOU ជាមួយក្រសួងអធិការកិច្ចកម្ពុជា។

លោក ចាប សុថារិទ្ធ បានបញ្ជាក់ទៀតថា៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាស្វែងយល់ នៅប្រទេសចិន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងជួបពិភាក្សាជាមួយអគ្គលេខាធិការរងទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត ដើម្បីត្រួតពិនិត្យវិន័យបក្សចិន។

លោកស្រី និងគណៈប្រតិភូ ធ្វើដំណើរទស្សនកិច្ចខេត្តក្វាងដុង និងជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៏ឲ្យគ្នា ទៅវិញទៅមកជាមួយនឹងថ្នាក់ដឹកនាំខេត្តក្វាងដុង ហើយជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ខេត្តក្វាងដុង ទទួលបន្ទុកអធិការ កិច្ចនិងប្រឆាំងអំពើពុករលួយនៃខេត្តក្វាងដុង ប្រទេសចិន ដែលទទួលបានជោគ ជ័យលើការងារអធិការកិច្ចនិងប្រឆាំងអំ ពើពុករលួយទទួលបានជោគជ័យនាធំៗជាច្រើន៕