(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបិទបញ្ចប់នៅការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវឲ្យម្ចាស់អចលនទ្រព្យ ជាប់កាតព្វកិច្ចបង់ពន្ធនេះ សូមមកប្រកាសពន្ធ និងបង់ពន្ធឲ្យបានរួសរាន់។

អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា «ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ព ន្ធទាន់ពេលបានកំណត់ ម្ចាស់អចលនទ្រព្យនឹងត្រូវររងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន»