(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតមួយជូនជនរួមជាតិ ដើម្បីអបអរសាទរ ដល់ទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

តាមសារលិខិតសម្តេចតេជោ ហ៊ុន សែន, ទិវាសន្តិភាពអន្តរជាតិ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃជាធ្លុងមួយដើម្បីថែរក្សាសន្តិភាព ឱ្យបានគង់វង្សសម្រាប់កម្ពុជា ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប និងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសបោះជំហានបន្តទៅមុខ លើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖