(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ​ប្រធានក្រុមការងារឃុំក្ត្រឿងរាយ-ឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំជាខ្លាង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ​​ចុះជួបសំណេះណាលជាមួយពលករចំណាកស្រុកនៅតាមបណ្តាភូមិទាំង៨ ឃុំជាខ្លាង ដែលមានពលករចូលរួមចំនួន១៧៤នាក់ ក្នុងនោះស្រី​៩៥នាក់។

ក្នុងឱកាសនោះ លោក ចាន់ វ៉ាន់ធឿន ​បានផ្សព្វផ្សាយ អំពីគោលនយោបាយ ដឹកនាំរបស់គណបក្សប្រជាជន និងរាជរដ្ឋា​ភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការយកចិត្តទុកដាក់​ពីរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កម្មករ និងពលករក្នុង និងក្រៅប្រទេសលើការតម្លើង ប្រាក់បៀវត្ស, ការបញ្ចុះតំលៃថ្លៃផ្ទះជួល, ភ្លើង និងទឹក។ មួយវិញទៀត ការធ្វើឲ្យកាន់តែប្រសើរឡើងនូវគោលនយោបាយរបប​សន្តិសុខសង្គម ជូនដល់កម្មករ និងពលករ។

​ចុងបញ្ចប់ លោកប្រធានក្រុមការងារ បានសំណូមពរសុំឲ្យកម្មករ និងពលករ ​ទាំងអស់ធ្វើការគាំទ្រ និងមានជំនឿជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងនោះ ​លោកបានឧបត្ថម្ភជូនពលករ​ក្នុងម្នាក់ៗចំនួន១០,០០០រៀល និងអាហារសម្រន់ និងបានឧបត្តម្ភជូនអ្នក​ចូលរួមតាមបណ្តាភូមិ ក្នុងកម្មវិធីនេះ និ​ងចំណាយផ្សេងៗមួយចំនួនទៀត៕