(ភ្នំពេញ)៖ លោក Liu Yunshan សមាជិកគណៈអចិន្ដ្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិកាមជ្ឈិម បក្សកុម្មុយនិស្ដចិន CPC នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

បើតាមការគ្រោងទុកដំណើរទស្សនកិច្ចដែលមានរយៈពេល៣ថ្ងៃនេះ គឺត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Liu Yunshan និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាផងដែរ៕