(ភ្នំពេញ)៖ នៅសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ គណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ រួមជាមួយលោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភថវិកាមួយចំនួនដល់មន្ត្រីរាជការក្រោមឱវាទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

អ្នកចូលរួមនៅក្នុងពិធីសំណេសំណាលនាពេលនោះ មានចំនួនសរុប២៦៥នាក់ ក្នុងនោះរួមមាន មន្រ្តីការិយាល័យជុំវិញខណ្ឌ, មន្រ្តីសាលាសង្កាត់ទាំងអស់ រួមទាំងកម្លាំងសន្តិសុខសាលាខណ្ឌ ដែលក្នុងម្នាក់ៗទទួលបានការ ឧបត្ថម្ភនូវថវិកាចាប់ពី៥ម៉ឺនដល់១០ម៉ឺនរៀល,ឧបត្ថម្ភកដល់អធិការដ្ឋានន គរបាលខណ្ឌចំនួន៥០ម៉ឺនរៀល, ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខណ្ឌចំនួន១លានរៀល, នគរបាលប៉ុស្ដិ៍ទាំង១៣ប៉ុស្ដិ៍ក្នុង១ប៉ុស្ដិ៍ៗចំនួន២០ម៉ឺនរៀល ហើយសរុបថវិកាដែលត្រូវចំណាយ ក្នុងការឧបត្ថម្ភមនាពេលនោះមានចំនួនជាង២៣លានរៀល។

នៅក្នុងឱកាសនោះដែរ លោកអភបាលខណ្ឌ ហែម ដារិទ្ធ បានថ្លែងនូវការកោតសសើរ ដល់មន្រ្តីរាជការការិយាល័យ ជុំវិញខណ្ឌទាំងអស់ ដែលបានខិតខំធ្វើការងារ យ៉ាងសស្រាក់សស្រាំទទួល បានលទ្ធផលគាប់ប្រសើរ តាមផែនការដែលថ្នាក់លើដាក់ជូន និងបម្រើប្រជាពលរដ្ឋបានល្អ ក្នុងពេលកន្លងមក។

ជាងនេះទៀតលោកក៏បានកោតសសើរ និងថ្លែងអំណេគុណជាពិសេផងដែរ ដល់កងកម្លាំងប្រដាប់អាវុធទាំងពីរភេទ គឺនគរបាល និងកងរាជអាវុធហត្ថ ដែលតែងតែបានសហការយ៉ាងល្អជាមួយកម្លាំង សន្តិសុខសាលាខណ្ឌ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ការពារសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ហើយជាពិសេសថែមទៀតនោះកិច្ចការ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូ ក៏ដូចភ្ញៀវជាតិនិងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ចេញ និងចូលអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

លោកអភិបាលក៏បានផ្ដាំផ្ញើឲ្យបងប្អូនទាំងអស់ខំ ថែរក្សាសុខភាពឲ្យបានល្អ ហើយពេលធ្វើដំណើរទៅកាន់ផ្ទះ សម្បែងនិងស្រុកកំណើត ព្រមទាំងទៅដើរលេងកំសាន្តសប្បាយនៅទីជិត ទីឆ្ងាយសូមរក្សា និងប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបានសេចក្ដីសុខ ហើយក្រោយបុណ្យភ្ជុំរួច ត្រឡប់មកធ្វើការបម្រើន្រជាពលរដ្ឋបន្តទៀត។

ដោយឡែកកងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រូវតែពង្រឹងក្នុងការកាពាររក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នងឱកាសបុណ្យភ្ជុំបិណ្ឌ ឲ្យពួកគាត់ទៅធ្វើបុណ្យទាន តាមទីវត្តអារាម ឬទីកន្លែងនានាដើម្បីកុំឲ្យមានបញ្ហាកើតហេតុឡើងបាន៕