(ភ្នំពេញ)៖ បណ្ណាគារ Monmument Books បានបេ្ដជ្ញាចិត្ដលើកកម្ពស់ វិស័យអប់រំ ផ្ដោតទៅលើការអាន ជាខេមរៈភាស និងភាសាអង់គ្លេស តាមរយៈបណ្ណារក្សដែលកំពុងបម្រើការ នៅតាមសាលារៀនរដ្ឋ និងឯកជន គ្រប់កម្រិត សិក្សានៅកម្ពុជា ។

លោកម៉េង ហៀង អគ្គនាយក្រុមហ៊ុន Monmument Books បានថ្លែងថា «ថ្ងៃនេះ យើងបានប្រារព្ធកម្មវិធីជួបជុំបណ្ណារក្សនេះឡើង ដើម្បីប្រមូលផ្ដុំ អ្នកឯកទេស ផ្នែកអប់រំ ថ្នាក់ដឹកនាំសាលា និងបណ្ណារក្ស ក្រោមវត្ដមាន លោកបណ្ឌិត ហង្ស ជួនណារ៉ុង រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, លោក មៃ ខើល តាន់ ឯកអគ្គរាជទូតសាធារណៈសិង្ហបុរី ប្រចាំកម្ពុជា និងលោកគ្រូអ្នកគ្រូ រួមទាំងដៃគូសហការ តាមសាលាផ្សេងៗផងដែរ ដើម្បីពិនិត្យមើលពីគម្លាតដ៏ធំបង្អស់នៃសម្ភារៈសិក្សាដែលមាននៅក្នុងថ្នាក់មតេ្ដយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសិស្ស-និស្សិតគ្រប់កម្រិត នៅកម្ពុជា ដោយយើងជឿជាក់ថា សៀវភៅសិក្សា នៅតែជាឧបករណ៍ជាក់ស្ដែង គឺនៅតែជាវិធីសាស្ដ្រ ដែលពេញនិយមបំផុត របស់គ្រូបង្រៀន ដើម្បីវាយតម្លៃឧបករណ៍សិក្សា»។

លោកបន្ថែមថា «ថ្មីនេះ ក្នុងនាមជាអ្នកលក់សៀវភៅ យើងខ្ញុំប្រឈមមុខនឹងការប្រគួតប្រជែង​ជាមួយបច្ចេកវិទ្យាថ្មីៗ ដូចជាសៀវភៅ តាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធសិក្សាបែបឌីជីថល ជាដើម ដូច្នេះ ដើម្បីបញ្ជាក់ នូវការប្ដេជ្ញាចិត្ដរបស់យើងង ចំពោះសាលារៀន និងស្ដង់ដាអប់រំទូទៅ Monumuent Books គឺកំពុងតែផ្ដល់ឱកាសដើម្បីពិនិត្យ លើការជ្រើសរើសដ៏ធំមួយនៃ ចំណងជើង ក្រោមប្រធានបទ ដូចជា ស្ដែម(STEM), បញ្ហាសង្គម, ប្រវត្ដិសាស្ដ្រ, ភូមិសាស្ដ្រ, និងការសិក្សាភាសាអង់គ្លេស ដែលជាភាសាទីពីរ ។សិក្ខាសាលានេះ ក៏សំដៅទៅការប្ដេជ្ញាចិត្ដ តាមរយៈ ការផ្ដលជំនួយក្នុងការអភិវឌ្ឍន៍ មជ្ឈមណ្ឌលធនធាន ទាំងក្នុងភាពជាដៃគូ ជាមួយប្រតិបត្ដិករ សាលារៀន ឬជាមួយរដ្ឋបាល នៅតាមថ្នាក់ខេត្ដ ដែលផ្នែកនេះ »។

ក្នុងឱកាសនោះ លោកមៃខើល តាន់ បានថ្លែងថាផងដែរថា ជាការពិត ទោះបច្ចុប្បន្ន សិស្សានុសិស្ស -និស្សិត មួយភាគធំ បាន អាន និងស្រាវជ្រាវឯកសារមួយចំនួន តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ បែបឌីជីថលបែបនេះ តែវាមានប្រសិទ្ធិភាពតិចជាង ការសៀវភៅ សិក្សាដែលបានបោះពុម្ពត្រឹមត្រូវ ព្រោះតាមរយៈអនឡាញ ឯកសារមិនគ្រប់ជ្រុងជ្រោយ និងមិនអាចជឿជាក់ថាពិតឬមិនពិត ត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះទេ ព្រោះរាល់ឯកសារតាមអនឡាញ មិនមានការត្រួតពិនិត្យពីសាស្ដ្រាចារ្យ ណាមួយច្បាស់លាស់នោះឡើយ។

ព្រមជាមួយគ្នានោះ លោកបណ្ឌិត ហង្ស ជួនណារ៉ុង បានថ្លែងថា ចំពោះសម្រាប់ក្រសួងអប់រំ លោកក៏បានជំរុញ និងរៀបចំយុទ្ធសាស្ដ្រ ដើម្បីបង្កើនការអានសៀវភៅ ដល់សិស្សានុសិស្សគ្រប់កម្រិត ពិសេសកុមារ គឺក្រសួង បានសហការ និងអប់រំដល់មាតាបិតាសិស្ស បង្រៀនឲ្យកូនចេះមើលសៀវភៅ ព្រោះការបណ្ដុះបណ្ដាលសំខាន់បំផុត​កុមារ គឺត្រូវបង្រៀនគាត់ឲ្យចេះអាន និងស្រលាញ់សៀវភៅចាប់ពីអាយុ៣ឆ្នាំឡើងទៅ៕