(ភ្នំពេញ)៖ អ្នកស្រី ឌី សាវ៉េត ជាតារាជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះល្បី តាំងពីទសវត្សន៍ឆ្នាំ៦០ម្ល៉េះ ដែលមហាជននានា បានកោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពសម្តែង ដែលពោលពេញទៅដោយទេពកោសល្យ ហើយអ្វីដែលកាន់តែធ្វើឲ្យមហាជន កោតសរសើរមិនដាច់ពីមាត់ទៅទៀតនោះ គឺគាត់អាចរក្សារូបសម្រស់ដែលមើលទៅនៅតែស្អាត ហើយក្មេងជាងវ័យជានិច្ច។

នាពេលកន្លងទៅ មហាជនភាគច្រើនមិនដឹងថា គាត់អាយុប៉ុន្មាននោះទេហើយគាត់ក៏មិនដែលជំរាបជូនដល់សាធារណជនថាគាត់មានអាយុប៉ុន្មាននោះដែរ ។ទើបតែពេលនេះ ដែលគាត់បានលាតត្រដាងថា គាត់មានអាយុ៧៣ឆ្នាំ នោះធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះថា បើប្រៀបធៀបទៅនិងមនុស្សធម្មតា ដែលមានអាយុ៧៣ឆ្នាំ ដូចគ្នាមើលទៅប្រកដជា ដូចជាលោកយាយចំណាស់ជាក់ជាមិនខាន។ ប៉ុន្តែអ្នកស្រី ឌី សាវ៉េត ពិតជានៅតែស្រស់ស្អាតក្មេងជាងវ័យ ដោយមើលទៅប្រហាក់ប្រហែលនឹងខ្ទង់ជាង៤០ ទៅ៥០ឆ្នាំប៉ុណ្ណោះ ហើយគាត់អាចស្លៀកសំលៀកបំពាក់ប្រណិត យ៉ាងស្រស់ស្អាតទៀតផង។

តើអ្នកស្រី ឌី សាវ៉េត មានវិធីសាស្រ្តយ៉ាងណាដែលធ្វើអោយគាត់នៅតែស្រស់ស្អាត និង ក្មេងជាងវ័យនៅពេលដែលគាត់ មានអាយុ៧៣ឆ្នាំ ទៅហើយនោះ?ថ្ងៃនេះអ្នកស្រី ឌី សាវ៉េត ក៏បានលាតត្រដាងនូវអាថ៌កំបាំងដែលអ្នកស្រីតែងតែធ្វើជាប្រចាំ ដើម្បីរក្សាបានសុខភាពល្អ សម្រស់ស្រស់ស្អាត និងក្មេងជាងវ័យ គឺការហាត់ប្រាណរៀងរាល់ថ្ងៃ និងពិសារទឹកត្រជៀកកាំប្រ៊េនស៍ (BRAND’S)ជារៀងរាល់ថ្ងៃ។

អ្នកស្រីគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ថែរក្សាសម្រស់របស់ខ្លួនតាំងពីនៅក្មេង ហើយអ្នកស្រីបានស្គាល់ទឹកត្រជៀកកាំប្រ៊េនស៍ (BRAND’S) កាលពីអ្នកស្រីថតកុននៅប្រទេសថៃ នៅពេលនោះមិត្តភក្ត័របស់អ្នកស្រីបានណែនាំឱ្យពិសារទឹកត្រជៀកកាំប្រ៊េនស៍ (BRAND’S) ដែលជាទឹកត្រជៀកកាំល្បីជាងគេ នៅប្រទេសថៃ។ ដូច្នេះប្រិយមិត្តគួរយកតំរ៉ាប់តាមអ្នកស្រី ឌី សាវ៉េត ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ។ សូមជ្រើសរើស ទឹកត្រចៀកកាំ ប្រ៊េនស៍ (BRAND’S)ជាទឹកត្រចៀកកាំតែមួយគត់ដែលចម្រាញ់ចេញពី សំបុកត្រចៀកកាំសុទ្ធ១០០%៕