(កំពង់ធំ)៖ លោក ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំ បានចូលរួមប្រគល់គោយន្តកន្ត្រៃ១៤គ្រឿង ដល់សហគន៍គម្រូចំនួន១៤ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៧នេះ។

លោក ងួន សុជាតិ បានថ្លែងកោតសរសើរ ចំពោះសហគមន៍ ដែលបានអភិវឌ្ឍន៍ខ្លួន ជាបន្តបន្ទាប់រហូតមានដៃគូល្អៗ ក្នុងការបង្កើនភាពរីកចម្រើន ចាប់តាំងពីឆ្នាំ២០១២មក នេះក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព។ ដោយឡែកខេត្តកំពង់ធំ គឺខេត្តស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជា ក៏មានសក្តានុពលយ៉ាងសំខាន់ ក្នុងការវិនិយោគដូចជា ផ្ទៃដីសម្រាប់ការវិនិយោគដំណាំកសិកម្ម រោងចក្រ សហគ្រាសបច្ចុប្បន្នខេត្តកំពង់ធំ មានដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី ល្ង សណ្តែកសៀង ដែលកំពុងតែត្រូវបាននាំចេញទៅកាន់ទៅទីផ្សារ។

លោក ងួន សុជាតិ បានបន្តថា ស្វាយចន្ទីនៅខេត្តកំពង់ធំ បាននាំចេញច្រើនជាងគេ ទៅទីផ្សារអន្តរជាតិ ដូច្នេះដើម្បីឲ្យផលិតផលមានគុណភាពល្អ ប្រមូលផលបានច្រើនត្រូវមានការពិភាគក្សាជាមួយមន្ទីរកសិកម្ម ។

លោកបានបន្តទៀថា សូមផ្តាំផ្ញើដល់បងប្អូនត្រូវគិត ពីការប្រើប្រាស់ដីមានឆន្ទៈ ការសម្រេចចិត្តច្បាស់លាស់ ក្នុងការការដាំដុះ និងសូមឲ្យអត់ធ្មត់លើតម្លៃទីផ្សារ និងសំណូមពរឲ្យសហគមន៍ ធ្វើយ៉ាងណារួបរួមគ្នា និងស្វែងយល់ពីចំណេះដឹងថ្មី ដើម្បីឲ្យសហគមន៍មានការរីកចម្រើន ដោយយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងបម្រើផលប្រយោជន៍សហគន៍។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានថ្លែងថា នៅក្នុងខេត្តកំពង់ធំ មានសហគមន៍កសិកម្មចំនួន៥៥សហគមន៍ដោយឡែកចំពោះ គោយន្ត១៤គ្រឿងនេះ ត្រូវបានប្រគល់ជូនដល់សហគមន៍គំរូចំនួន១៤ ជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមិនិតចិន ជាជំហានទី១ សម្រាប់គាំទ្រកសិកម្មខ្នាតតូច ដើម្បីជួយជំរុញការលើកទឹកចិត្ត ដល់សហគមន៍កសិកម្មឲ្យមានសន្ទុះវិវឌ្ឍន៍លើផលិតភាព កសិកម្មការរៀបចំដី ការដាំដុះនិងការដឹកជញ្ជូនឲ្យបានទាន់ពេលវេលា ។

ក្នុងនោះដែរលោកបានណែនាំឲ្យប្រជាកិសកម្មទាំងអស់ ថែរក្សាសុខភាពជាចម្បង មុននឹងចុះទៅចំការធ្វើការបាញ់ថ្នាំពុល ចៀសវាងការកើតជំងឺ មន្ទីរកសិកម្មគាំទ្រនូវបច្ចេកទេស ក្នុងការថែរក្សាដុំណាំដាំដុះទាំងឡាយ ដើម្បីឲ្យផលិតផលមានគុណភាព អាចប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ មន្ទីរកសិកម្មនឹងបើក ទីតាំងប្រមូលទិញកសិផល របស់បងប្អូនដូចជាបន្លែ និងស្រូវ ស្វាយចន្ទីរ សម្រាប់ទីផ្សារបស់បងប្អូន និងសូមគាំគ្រាសកម្មភាព របស់សហគមន៍ និងសុំឲ្យខិតខំរកម្ចាស់ជំនួយបន្ថែមដើម្បីជួយគាំទ្រនូវការរីចម្រើនរបស់បងប្អូនជាពិសេស គឺត្រូវសាមគ្គីគ្នាសហការគ្នាឲ្យបានល្អ៕