(កណ្តាល)៖ បន្ទាប់ពីបានទទួលបាននូវសម្ភារកីឡា រួមនិងថវិកាមួយចំនួនដែលបានផ្តល់ជួនក្រុមយុវជនស្រុកកោះធំ កាលពីថៃ្ងអាទិត្យចុងសប្តាហ៍ មុននៅអនុវិទ្យាល័យកោះធំ ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ចៅ តុល នាយរងសេនាធិការចម្រុះ នាយករងទី១ ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ក៏បានអញ្ជើញជាអធិបតីក្នុងការបើកការប្រកួតបាល់ទាត់ FootSal លើកដំបូងសម្រាប់ស្រុកកោះធំនពផងដែរ ។

ក្នុងការបើកការប្រកួតបាល់ទាត់ FootSal ជាលើកដំបូងនេះ លោកបានផ្តាំផ្ញើទៅដល់យុវជន ដែលជាក្រុមកីឡាទាំងអស់ ការលេងកីឡាគឺនាំមកនូវសុខភាព មិត្តភាពនិងសាមគ្គីភាពមិនតែប៉ុណ្ណោះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឡើងដែលកត្តាទាំងនោះ ក៏ដោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពផងដែរក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹក ដល់ក្មួយដែលជាកីឡាទាំងអស់ ដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍខ្លួនអោយបានខ្លាំងក្លា ដើម្បីមានឱកាសបានឈានទៅប្រកួត នៅថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីលើកស្ទួយវិស័យកីឡារបស់កម្ពុជា ស្របពេលដែលឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតស៊ីហ្គេមផងដេរ។

ដោយឡែក លោក ខូល រិនធី តំណាងដ៏ខ្ពង់ខ្ពស់ អោយលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជាអ្នករៀបចំការប្រកួតនេះ បានឱ្យដឹងដែរថា ការប្រកួតបាល់ទាត់FOOTSAL ថ្នាក់មូលដ្ឋាននេះ គឺជាលើកដំបូងសម្រាប់ស្រុកកោះធំ របស់ខេត្តកណ្តាល ដោយអនុវត្តតាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែណ នាយករដ្ឋមន្រ្តីដែលសម្តេចតែង បានយកចិត្តទុកដាក់លើគ្រប់វិស័យកីឡានិងជំរុញឱ្យ មានការចូលរួមយ៉ាងផុសផុល ។
ចំណែកការប្រកួតបានបែងចែកជា៣ ក្នុងនោះU13 មាន១២ក្រុម, U15 មាន១៦ក្រុម និងU13 មាន៤ក្រុម សរុបកីឡាករ៣០០នាក់ ដោយធ្វើការប្រកួតគ្នារយះពេល២ថ្ងៃ ហើយមិនតែប៉ុណ្ណោះក៏ជាការជ្រើសរើសយកកីឡាករ ដែលមានសមត្ថភាពសម្រាប់ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខផងដែរ ៕

ក្នុងពិធីបើកប្រកួតកីឡាបាល់ទាត់ FootSal លើកដំបូងក្នុងស្រុកកោះធំនេះ ក៏មានការចូលរូមពីសំណាក់អភិបាលស្រុក មន្ត្រីរាជាក្រោមឱវាទ និងប្រជារដ្ឋជាច្រើនផងដែរ៕