(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍បឹងទំពុន បានចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង នៅផ្ទះសំណាក់ «ឌីមនោរម្យ» តាមបណ្ដោយផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ដោយឃាត់បានជនសង្ស័យ១០នាក់ និងថ្នាំញៀនមួយចំនួន។

​ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយជនសង្ស័យទី១៖​ឈ្មោះ ខៀវ ប្រុសបុត្រ, ទី២៖ឈ្មោះ រ៉ន ស្រីពៅ, ទី៣៖ឈ្មោះ ចាន់ យឹងឡង, ទី៤៖ឈ្មោះ លី ឌីណា, ទី៥៖ឈ្មោះ ឡុង គាថា ហៅ​គឹម, ទី៦៖ឈ្មោះ ងួន សុវណ្ណៈលាងហាក់, ទី៧៖ឈ្មោះ ឆន គឹមលី, ទី៨៖ឈ្មោះ គឹម ឧស្សាហ៍​, ទី៩៖ឈ្មោះ ងូយ នីតា និងទី១០៖ឈ្មោះ ឆេន រ៉ាវី។ ក្នុងនោះ​​​​ដកហូតបាន ក្រាមពណ៌សថ្លា ចំនួន​០៤​កញ្ចប់ ទូរស័ព្ទដៃ​០១​គ្រឿង និង​ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន​។

បច្ចុប្បន្ន​​ជន​សង្ស័យ១០នាក់ ដោយក្នុងនោះ៦នាក់ បានបញ្ជូនទៅ​​អធិការ​ដ្ឋាននគរបាលខណ្ឌ ដើម្បី​កសាង​​សំណុំ​រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងជនសង្ស័យ០៤នាក់ផ្សេងទៀត បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដោយបានការឯកភាពពីលោក ស៊ីន វិរៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានភ្នំពេញ៕