(ភ្នំពេញ)៖ លោក សាយ ​សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០១៧ ដែលត្រូវជាខួបលើកទី៣២ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន» ជាទិវាមួយដែលប្រជាជាតិ និងរដ្ឋាភិបាលចំនួន ១៩៧ប្រទេស ​នៅទូទាំងពិភពលោកកំពុងប្រារព្ធ និងត្រូវជាខួបលើកទី៣០ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន»។

តាមរយៈសារលិខិតដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូក្លុយអរ៉ូកាបូនទាំងស្រុង ក្នុងឆ្នាំ២០១០ ហើយកម្ពុជាក៏កំពុងបន្ដអនុវត្តផែនការគ្រប់គ្រងការលុបបំបាត់សារធាតុ ហាយដ្រូក្លរ៉ូក្លុយអរ៉ូកាបូន ស្របតាមផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន របស់ពិធីសារម៉ុងរ៉េអាល់។

លោករដ្ឋមន្ដ្រី សាយ សំអាល់ បញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចូលរួមជាមួយសហគមន៍អន្ដរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួន សម្ដៅធានាឲ្យបានប្រសិទ្ធភាពនៃការគ្រប់គ្រង ការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន។

សូមអានខ្លឹមសារលម្អិត នៃលិខិតដែលមាននៅខាងក្រោមនេះ៖