(ភ្នំពេញ)៖ ហាងការ៉េម ស្វិនសិន បានប្រារព្ធកម្មវិធីស្វិនសិន Excellence Awards 2017 នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅស្វិនសិនសាខាកម្ពុជាក្រោម ទល់មុខវិទ្យាល័យសន្ធរមុក ហើយកម្មវិធីនេះមានការចូលរួមពីបុគ្គលិកចំនួន ៣ខេត្តផ្សេងគ្នាផងដែរ។

កម្មវិធី Swensen​ Excellence Awards 2017 មានវត្ថុបំណងចំបងចំនួន៣ជាសំខាន់៖ ទី១ គឺដើម្បីផ្ដល់នូវបទពិសោធន៍សេវាកម្ម អតិថិជនល្អឥតខ្ចោះ ដល់អតិថិជនគ្រប់រូប ដែលអញ្ជើញមកញុំាការ៉េមសាន់ដេនៅក្នុងហាង។ ស្វិនសិន ផ្ដល់នូវភាពរីករាយ (Swensen’s Happiness Never Melts!)។ ទី២ ដើម្បីពង្រឹងស្ដង់ដាប្រតិបត្តិរបស់ម៉ាក (Standard of Operations) ឲ្យកាន់តេប្រសើរឡើង។ ទី៣ សំខាន់មួយទៀតនោះ គឺពង្រឹងការងារជាក្រុមក្នុងហាងនីមួយៗ ឲ្យមានភាពសហការណ៍គ្នា កាន់តែមានភាពស្អិតរមួតឡើង។ ការប្រគួតប្រជែងនេះ ត្រូវបានចូលរួមពីក្រុមតាមហាងនីមួយៗចំនួន ៦ហាង មកពីទីក្រុងភ្នំពេញ, សៀមរាប និងបាត់ដំបង់។

ក្រុមនីមួយៗ ប្រកួតលើវិញ្ញាសារសរសេរស្ដង់ដាប្រតិបត្តិ និងវិញ្ញាសារបំរើ សេវាអតិជិជន ដែលរួមមានការគ្រប់គ្រង់ក្នុងហាង ធ្វើការ៉េមសាន់ដេ និងសេវាបំពេញចិត្តអតិថិជនផ្សេងទៀត។ ក្រុមនីមួយៗហាត់ហ្វឹកហ្វឺន រយៈពេលមិនតិចជាង២ខែ មុននិងឈានចូលមកចូលរួមប្រកួតនេះ។

សូមរម្លឹកថា កាលពីឆ្នាំ២០១៦ ក្រុមមកពីស្វិនសិនសាខាវិមានទិព្វ ជាអ្នកឈ្នះ ហើយសម្រាប់ឆ្នាំនេះ អ្នកដែលទទួលជ័យលាភី គឺបានទៅលើក្រុមមកពីស្វិនសិនសាខា កម្ពុជាក្រោម។

ហាងការ៉េម ស្វិនសិនជាហាងការ៉េមដ៏ល្បីនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នហាងការ៉េមស្វិនសិន Cambodia មានចំនួន៧ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមានស្វិនសិនវិមានទិព្វ, ស្វិនសិនកម្ពុជាក្រោម, ស្វិនសិនសូវណ្ណា, ស្វិនសិនសូរីយា, ស្វិនសិនសៀមរាប, ស្វិនសិនបាត់ដំបង និង ស្វិនសិន អ៊ីអនម៉ល់។ ហាងការ៉េមដ៏ល្បីនេះ ត្រូវបាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន EFG ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន RMA Cambodia៕