(ភ្នំពេញ)​៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ និងក្រុមគ្រួសារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២ឥ១៧នេះ បានជួបជុំគ្នានៅវត្តទេពរង្សី រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងទេសនា។

បន្ទាប់មកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៤និង០០ទៀបភ្លឺស្អែកនេះ នឹងបោះបាយបិណ្ឌ ហើយម៉ោង១០៖០០នាទី វេចង្ហាន់ ទេយ្យវត្ថុប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ

​នេះជាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីរបស់ពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រារព្វឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តាន ដែលទទួលមរណកាល ដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសបុណ្យនេះ៕