​(ភ្នំពេញ)៖ ពិធីការិនីល្បីល្បាញ កញ្ញា ឌួងហ្សូរីដា នឹងត្រូវឡើងយន្ដហោះ ទៅប្រទេសកូរ៉េ ជាមួយអ្នកជំនួញ៣រូបផ្សេងទៀត នៅយប់ថ្ងៃទី១៧​ខែកញ្ញាឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួមប្រជុំ ក្នុងកម្មវិធី «2017 Jeju Island Overseas Buyer Invited Export Business meeting» ដែលនឹងរៀបចំនៅកោះជេជូ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៧ ដោយមានអ្នកជំនួញល្បីៗជិត១០០ក្រុមហ៊ុន ដែលចូលរួម។

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គឺមានជាង២០ក្រុមហ៊ុន ដែលត្រូវបានចូលរួមឲ្យជ្រើសរើស ចូលរួមក្នុង​កម្មវិធី តែមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះ ដែលត្រូវប្រទេសកូរ៉េជ្រើស ឲ្យជាប់ចូលរួមវេទិកាអ្នកជំនួញ ជាលក្ខណៈអន្ដរជាតិនេះ ដែលក្នុងនោះមាន២ក្រុមហ៊ុន ជារបស់កញ្ញា ឌួង ហ្សូរីដា។ ក្រុមហ៊ុនទាំង៥របស់ប្រទេសកម្ពុជា មានឈ្មោះជាប់នោះមាន គឺ​១.Mudhita Beauty Shop (Cosmetic Products Shop),២.Danama Home (Mudhita​s Bird Nest),៣.The Face Spa Center ,៣.Mob Coperation and Emerald +Property Management Co.ltd. និង៥.Paris trading Co.Ltd។
ក្មមវិធី​នេះ មានការចូលរួមជាច្រើន ពីបណ្ដារម្ចាស់ក្រុមហ៊ុនជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេហ៍ដូចជា ចិន,តៃវ៉ាន់,វៀតណាម,ថៃ,កម្ពជាជាដើម។ ចំពោះក្រុមហ៊ុនដែលដាក់ពាក្យចូលរួម ប្រជុំនេះតាមរយៈ KOTRA ដែលជាអ្នកសម្របសម្រួល ស្វែងរកដៃគូពាណិជ្ជកម្មវិនិយោគ ពីកូរ៉េមកខ្មែរ ហើយនាំអ្នកសហគ្រិនខ្មែរ ទៅជួបផ្ទាល់ជាមួយម្ចាស់រោងចក្រ និងផលិតផលដោយផ្ទាល់ ដើម្បីមានភាពងាយស្រួល ក្នុងការរកស៊ីប្រកបដោយការទុកចិត្ត ហើយតម្លៃនៃផលិតផលក៏ល្អជាង ដែលក្រុមហ៊ុនបានទាក់ទង​ដោយផ្ទាល់ដែរ។ ក្នុងនោះខាងអ្នករៀបចំកម្មវិធីរបស់ប្រទេសកូរ៉េ ក៏បានចេញប្រាក់ឧត្ថម្ភ លើ​សំបុត្រយន្ដហោះ ថ្លៃស្នាក់នៅ ហូបចុកក្នុងការចូលរួមប្រជុំនេះ។

​ពិធីការិនីកញ្ញា​ឌួង ហ្សូរីដា បានថ្លែងប្រាប់ នៅថ្ងៃនេះថា ​នេះគឺជាលើកទី១ហើយ ដែលនាងមានឱកាសចូលរួម ក្នុងវេទិកាប្រជុំជាមួយអ្នកជំនួញជាច្រើនប្រទេសបែបនេះ ហើយនាងគិតថា វានឹងធ្វើឲ្យមុខជំនួញរបស់របស់ខ្លួន កាន់តែមានភាពរីកចម្រើន ទៅមុខទៀត។

ពីធីការិនីល្បីឈ្មោះរូបនេះរៀបរាប់ថា «ខ្ញុំបានយកផលិតផលល្បីៗ មកពីប្រទេសកូរ៉េលក់​តាម Online ជាង១ឆ្នាំ ហើយនិងបានបើកហាង​ "មុទិតា" ​ជាង៣ខែ ព្រោះតែយើងមានអតិថិជនគាំទ្រ​ច្រើន គឺរាល់ពេលដែលខ្ញុំ Live វីដេអូផ្សព្វផ្សាយពីផលិតផលថ្មី មកដល់ គឺមានការកុម្មង់ទិញអស់ៗតែម្ដង។ ចំពោះការដែលខាងអ្នករៀបចំ កម្មវិធីនៅកូរ៉េគេជ្រើសរើស ឲ្យក្រុមហ៊ុនរបស់ខ្ញុំ ដល់ទៅ២ជាប់នោះ គឺដោយតែក្រុមហ៊ុនមានចុះឈ្មោះ ក្នុងបញ្ជីនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ យើងមានបណ្ណប៉ាតង់ច្បាស់លាស់ ក្នុងការបង់ពន្ធ។ ម្យាងទៀតក្រុមហ៊ុននៅកូរ៉េនោះ គេត្រូវការអ្នកបញ្ជា​ទិញដោយផ្ទាល់ ឬបោះដុំអ៊ីចឹងហើយ គេត្រូវការអ្នករកស៊ីច្បាស់លាស់ ជាមួយគេទើបយើងត្រូវបានជាប់ នៅក្នុងព្រឹត្តិការណ៍ដែលមានសុទ្ធតែ អ្នករកស៊ីខ្លាំងនោះ។ និយាយទៅហាង "មុទិតា"របស់ខ្ញុំពេលនេះ គឺយើងមានផលិតផល cosmetic ល្បីមកពីកូរ៉េជាង១០០មុខឯណោះ ហើយលក់ដាច់ជាងគេ គឺម៉ាសមុខ ឡេការពារកំដៅថ្ងៃ សាប៊ូ​ដុសខ្លួនជាដើម។ ចំណែកហាងខ្ញុំមួយទៀត គឺ Danama Homeនោះនៅជាប់ "មុទិតា"ដែរ​នោះ គឺយើងក៏មានផលិតផល​ រក្សារសម្រស់ដែរ ដែលនាំចូលមកពីថៃ ហើយតម្លៃធូថ្លៃបន្ដិច ជាងផលិតផលយកមកពីកូរ៉េ»។

សូមបញ្ជាក់ថា កម្មវិធី «2017 Jeju Island Overseas Buyer Invited Export BusinessMeeting» ក្រៅពីមានហាងទាំង៥ក្រុមហ៊ុន ពីប្រទេសកម្ពុជាចូលរួមនោះ គឺនៅមានក្រុមហ៊ុនមកប្រទេសចិន ចូលរួមដូចជាក្រុមហ៊ុន Shanghai Kingfood's Condiment Co.ltd ,Shanghai Duoli Trade Co.Ltd, Shanghai Youshen Trade Co.ltd,Chongqin Meilianemeigou Science and Technology.Ltd,Chongqing Diersi trade Co.ltd ។ ដោយឡែកក្រុមហ៊ុនមកពី តៃវ៉ាន់មាន Cityqueen International Co.Ltd,Cheng-En Living Business Co.Ltd,Korea tradind Co.Ltd, Hi International Ltd,Changhua contry Chiness Chives Coperative ,ក្រុមហ៊ុនមកពីវៀតណាមមានដូចជា Vietnam huyndai Entech co .Ltd ,goldsun Cosmetic Co.ltd, Greenstar Gmt co.ltd , និងក្រុមហ៊ុនមកពីថៃមានដូចជា A&J Beauty Products Co.ltd, At Cosmetic Co.ltd។

​ឌួង ហ្សូរីដា ក្រៅពីអាជីពជាពីធីការិនីទូទស្សន៍ ពេលនេះនាងជាប្រធានសមាគម តារាបង្ហាញម៉ូដកម្ពុជា(Cambodia Super Model), ម្ចាស់ហាងដាណដាម៉ា ហូម (ដាណាម៉ា កាត់ដេ),ម្ចាស់ផលិតផលភេសជ្ជៈទឹកមាត់ត្រចៀកកាំ​មុទិតា,ម្ចាស់ហាង​មុទិតា(Beauty Shop) ជាសមាជិកសមាគម សហគ្រិនស្រី្ដកម្ពុជា(CWEF) និងជាសមាជិកCeo Master Club (ក្លឹបអ្នកជំនួញ)ផងដែរ៕​​