(ភ្នំពេញ)៖ ឈ្នះទៀតហើយ ឈ្នះផ្ទួនៗក្នុងថ្ងៃតែមួយ ពីកម្មវិធីពិសេសសប្តាហ៍មហាសំណាង ពីក្រុមហ៊ុនឆ្នោតមហាសំណាង សម្រាប់អតិថិជនទី៥ គឺជាកសិករមកពីខេត្តពោធិ៍សាត់ និងជាអតិថិជនទី២ ដែលមានសំណាងឈ្នះរង្វាន់ផ្ទួនៗក្នុងថ្ងៃតែមួយ ជាមួយនិងទឹកប្រាក់១ពាន់ដុល្លារ។

បងប្រុស ព្រឹម សារុំ ជាកសិករមកពីភូមិផ្ទះចេក ឃុំឈើតុង ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺជាអ្នកដែលមានសំណាងឈ្នះរង្វាន់ទ្វេរដង និងជាអតិថិជនទីពីរហើយបន្ទាប់អតិថិជននៅស្រុកត្រាំកក់ ខេត្តតាកែវឈ្នះនូវរង្វាន់ផ្ទួនៗបែបនេះក្នុងថ្ងៃតែមួយ។

បងប្រុសបាននិយាយថា៖ «ខ្ញុំបានត្រូវរង្វាន់ពីរដង ជាមួយនឹងសន្លឹកឆ្នោត ដែលខ្ញុំបានចាក់ផ្សងនេះ គឺមិននឹកស្មានថា ត្រូវបាននូវទឹកប្រាក់ ធំបែបនេះសោះ។ ខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងណាស់ ដែលបានឈ្នះឆ្នោតមហាសំណាង នូវទឹកប្រាក់ដ៏ធំធេងនេះ ឥឡូវគឺបានទទួល បានពិតៗតែម្តង»។

ចំពោះទឹកប្រាក់នេះ គឺបងប្រុសនឹងចែកជូនលោកយាយលោកតាខ្លះ ក្នុងពិធីបុណ្យភ្ជុំនេះ និងយកទៅទិញខោអាវឲ្យកូន សម្រាប់ការ ចូលកង មកដល់នាពេលខាងមុខ និងទឹកប្រាក់ដែលសេសសល់គឹខ្លួននឹងរក្សាទុកដើម្បីទំនុកបម្រុងជីវភាពគ្រួសារប្រចាំថ្ងៃ។

សូមជម្រាបជូនដំណឹងដល់បងប្អូន ពុកម៉ែ ឲ្យបានជ្រាបថា ថ្ងៃសុក្រនេះ គឺជាឱកាសចុងក្រោយ ពីកម្មវិធីពិសេសសប្តាហ៍មហាសំណាង របស់ក្រុមហ៊ុនឆ្នោតមហាសំណាង សម្រាប់បងប្អូនគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ប្រញាប់រួសរាន់ ក្នុងការចាក់ផ្សងជាមួយ និងលេខសំណាងរបស់ខ្លួន នឹងមានឱកាសឈ្នះរង្វាន់ទ្វេរដង ជាមួយនឹងរង្វាន់ធំនូវទឹកប្រាក់១ពាន់ដុល្លារ ដោយគ្រាន់តែពុកម៉ែទុកកន្ទុយ សន្លឹកនោះដើម្បីទុកផ្ទៀងយករង្វាន់លុយ១ពាន់ដុល្លារម្តងទៀត ពីក្រុមហ៊ុនឆ្នោតមហាសំណាងនៅរៀងរាល់ម៉ោង ៦:៣០ នាទីល្ងាច។ សូមបងប្អូន ពុកម៉ែកុំភ្លេចទាយកកន្ទុយសន្លឹកឆ្នោត ពីកូនកញ្ជ្រែងកត់ឆ្នោត ព្រោះសន្លឹកឆ្នោតនោះក្រុមហ៊ុនមិនគិតលុយ ពីបងប្អូនពុកម៉ែទេ នេះគឺជាការផ្តល់ឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំ លុយសុទ្ធ ជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ។

ក្រុមហ៊ុនឆ្នោតមហាសំណាង ក៏សូមជម្រាបជូនដំណឹងកាន់តែពិសេសដល់បងប្អូនពុកម៉ែថា បន្ទាប់ពីបញ្ចប់កម្មវិធីសប្តាហ៍មហាសំណាង ដែលផ្តល់នូវទឹកប្រាក់១ពាន់ដុល្លារនេះទៅ ឆ្នោតមហាសំណាង នឹងបង្កើតសំណាងជូនបងប្អូនពុកម៉ែ ឲ្យកាន់តែច្រើនថែមទៀតដោយ ក្រុមហ៊ុននឹងបន្តបង្កើតកម្មវិធីពិសេសសប្តាហ៍មហាសំណាងទៀត និងបង្កើននូវរង្វាន់កាន់តែធំ និងកាន់តែច្រើនបន្ថែមទៀត ជូនដល់បងប្អូន ពុកម៉ែ ជាមួយនឹងទឹកប្រាក់១ពាន់ដុល្លារ ម៉ូតូស៊េរី ២០១៧ ទូរទស្សន៍ និងទូរស័ព្ទដៃស្មាតហ្វូន ដែលនឹងធ្វើការចាប់រង្វាន់នៅរៀងរាល់ម៉ោង ៦:៣០ នាទី ដដែល តែនឹងប្តូរមកធ្វើឡើងមួយសប្តាហ៍ម្តងវិញនៅរៀងរាល់ថ្ងៃសុក្រ។

កម្មវិធីពិសេសនេះ និងចាប់ផ្តើមដំណើការពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះរហូដល់ដំណាច់ឆ្នាំ២០១៧នេះ ។ចំពោះអតិថិជនបន្ទាប់ ដែលបានឈ្នះរង្វាន់ពីម្សឹលមិញថ្ងៃទី១៤ កញ្ញា គឺត្រូវបានទៅអតិថិជនដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖ ១៧០៩១៤០១០៧២១២២៩

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕