(ភ្នំពេញ)៖ ក្រុមហ៊ុន LG អេឡិចត្រូនិច​​​ នៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ Smart Home Appliance ក្នុងការធ្វើការជាមួយ smart platforms និងសេវាកម្មផ្សេងៗជាច្រើន តាមអ្វីដែលអាចធ្វើទៅបាន។

ជាមួយនិងការប្តេជ្ញាចិត្ត ចំពោះយុទ្ធសាស្រ្តពង្រីក Open Partnership, Open Platform, និង Open Connectivity strategy LG បាននិងកំពុងបង្កើតប្រព័ន្ធ smart Ecosystem ប្រកបដោយភាពឆ្លាតវៃបំពាក់ទៅក្នុង Smart home និងមនុស្សយន្តឆ្លាតវៃ (Smart Robot) ដែលអាចធ្វើការផ្ទះបានយ៉ាងឆ្លាតវៃ។  Smart Home Appliance និង Smart Robot និងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៏ IFA 2017 នៅក្នុងទីក្រុង Berlin។  

សម្រាប់ Home Appliance របស់ LG series 2017 ទាំងអស់ ត្រូវបានបំពាក់ជាមួយនឹង WiFiដែលកាន់តែធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ក្នុងការភ្ជាប់ពីឧបករណ៍មួយ ទៅឧបករណ៍មួយផ្សេងទៀត ។ទូរទឹកកក Smart InstaView Door-in-Door™ របស់ LG ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ webOS អាចធ្វើការបានយ៉ាងងាយស្រួល ជាមួយនិងកម្មវិធីទាំងអស់ ដែលផ្តល់ឲ្យដោយ Amazon.ca Alexa  ជាមួយនឹងជំនាញជាង១៥,០០០ជំនាញ Alexa អាចគ្រប់គ្រង smart home devices បានរាប់ពាន់, ដូចជា៖ លេងតន្ត្រី គ្រប់គ្រងសេវាកម្មឡាន និងកំណត់ពេលវេលាសម្រាប់ការរក្សាទុកចំនីអារហារ -ល-។

សម្រាប់ឆ្នាំ២០១៧ Google Assistant អាចធ្វើការបានជាមួយនិង LG smart home devices ទាំងអស់ដោយការប្រើ Google Home, ទូរស័ព្ទ Android ឬ IOS របស់ iPhone។ ជាមួយនិងការភ្ជាប់ Google Assistant អ្នកប្រើអាចធ្វើការគ្រប់គ្រងការងារក្នុងផ្ទះបានជាច្រើន ដូចជា៖ ត្រួតពិនិត្យមើលពេលវេលាសម្រាប់ការបោកគក់ តំឡើងសីតុណ្ហភាពរបស់ទូទឹកកក។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន LG ក៏បានពង្រីកនៅប្រព័ន្ធថតសម្លេងវៃឆ្លាតផ្ទាល់ខ្លួនដូចជា៖ Deep ThinQ  Amazon Alexa និង Google Assistant  ផងដែរ។

SmartThinQ Hub មានមុខងារនៅក្នុង LG’s smart home ក្នុងការប្រមូលពត៌មានពី smart appliances ហើយជំនួយដល់ការភ្ជាប់ជាមួយ ឧបករណ៍ចាប់សញ្ញា SmartThinQ តាមរយៈប្រព័ន្ធ Wi-Fi, Zigbee និង Bluetooth។ ពត៌មានត្រូវបានបង្ហាញនៅក្នុងសំណុំបែបបទ លើអេក្រង់ LCD ។

ក្រុមហ៊ុន LG នឹងដាក់បង្ហាញមនុស្សយន្ត (intelligent robots) របស់ខ្លួនជាលើកដំបូងនៅ អឺរ៉ុបនៅព្រឹត្តិការណ៏ការតាំងពិពរណ៍នៅក្នង ទីក្រុងប៊ែរឡាំង (Berlin) ដែលរៀបចំឡើងដោយ approachable Hub Robot។ LG Hub Robot ត្រូវបានប្រើបច្ចេកវិទ្យាសម្គាល់សម្លេង ដើម្បីភ្ជាប់ ទៅនឹងឧបករណ៍អេឡិចត្រូនិចឆ្លាតវៃដទៃទៀតដើម្បីធ្វើកិច្ចការផ្ទះ ។អ្នកប្រើប្រាស់ អាចបញ្ជាឲ្យមនុស្សយន្ត ធ្វើការផ្ទះដូចជា៖ សំអាតផ្ទះ បើកឬបិតម៉ាស៊ីនត្រជាក់ដោយគ្រាន់តែបញ្ជាដោយសំឡេង។

សម្រាប់ Airport Guide Robot មានមុខងារពិសេសដូចជា Online flight check-in, រំលឹកពេលវេលានៃការចេញដំណើរ និងស្កែន boarding pass របស់អ្នកដំណើរ ល។ LG Airport Guide Robot អាចយល់និងស្តាប់ភាសា កូរ៉េ អង់គ្លេស ចិន និងបារាំង៕