(ត្បូងឃ្មុំ)៖ នៅថ្ងៃទី​១៥​ ខែកញ្ញា​ ឆ្នាំ២០១៧​ លោក ហាក់​ សុខមករា​ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងលោក​ វ៉ែន​ ឈុនហួត​ និងលោក​ ឃុត​ ឡាដែន​ ជាអភិបាលរង​ នៃគណៈអភិបាលស្រុកក្រូចឆ្មារ​។

នៅក្នុងពិធីនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ស្មៀនឃុំ និងមន្ត្រីរាជការពាក់ព័ន្ធ នៅទីតាំងសាលាស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះលោក ហាក់ សុខមករា បានធ្វើការផ្តាំផ្ញើដល់ដល់អភិបាលរងស្រុកថ្មី ក៏ដូចជាគណៈអភិបាលស្រុក ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្នុងស្រុកទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះឲ្យបាន នូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ពិសេសបន្តនូវការរក្សាសន្តិភាព ស្ថេរភាព បង្កលក្ខណៈឲ្យការអភិវឌ្ឍន៍សង្គមជាតិ អោយកាន់តែមានភាពរីកចម្រើន ដើម្បីកសាងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំនេះកាន់តែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើអោយកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត៕