(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅមុននេះបន្ដិចថា មានករណីកម្មការិនីរោងចក្រ «សួនឧស្សាហកម្មសួនវឌ្ឍនៈ១» ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ ចំនួន១៧នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ បណ្តាលមកពីសុខភាពខ្សោយ និង២នាក់ទៀត ឈឺពោះឆ្លងទន្លេ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ដោយសារតែពួកគាត់ខ្សោយកម្លាំងផង ទើបបណ្ដាលឲ្យវិលមុខដួលសន្លប់តែ ដែលខណៈពេលនេះកម្មការិនី១៧ខាងលើនេះ កំពុងតែធ្វើការសង្គ្រោះ នៅក្នុងមន្ទីពេទ្យពោធិ៍ចិនតុង។

តាមសេចក្ដីរាយការណ៍ បានបញ្ជាក់ថា ចំណែកឯកម្មការិនីចំនួន២នាក់ទៀត ដែលមានអាការៈឈឺពោះឆ្លងទន្លេនោះ ដោយក្នុងនោះមានម្នាក់ បានសម្រាលកូនដោយជោគជ័យ និងម្នាក់ទៀតត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យសម្ភពក្រុង៕